• 2020-01-30 02:22:13
  • បាល់ទាត់

បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ Eriksen នាំ​ Inter ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia

  • 2020-01-30 02:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Eriksen បាន​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ Inter Milan​ ដោយ​បាន​​ជួយ​យក​ឈ្នះ Fiorentina ២-១ កាល​ពី​យប់​មិញ​បាន​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Coppa Italia។

កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​ចូលរួម​ជាមួយ Inter ពី​ក្លឹប Spurs ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​១៦,៩​លាន​ផោន​កាល​ពី​ថ្ងៃ​អង្គារ។ គេ​បាន​​ប្ដូរ​ចូល​លេង​នៅ​វគ្គ​ទី​ពីរ ជំនួស​កីឡាករ​ខ្ចី​ជើង​ពី Manchester United គឺ Alexis Sanchez។

២​គ្រាប់​របស់​ Inter រក​បាន​ដោយ​កីឡាករ ​Antonio Candreva និង Nicolo Barella ខណៈ​ដែរ Martin Caceres ជា​អ្នក​ទាត់​ចូល​ឲ្យ Fiorentina។ ជ័យជម្នះ​នេះ Inter នឹង​ត្រូវ​ជួប Napoli នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ ស្របពេល​ដែល Juventus ប៉ះ AC Milan៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់