• 2020-01-29 23:47:59
  • បាល់ទាត់

Man Utd ឈ្នះ​ City ប៉ុន្តែ​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​ League Cup

  • 2020-01-29 23:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​យក​ឈ្នះ​ Manchester City ដោយ​លទ្ធផល​ ១-០ ក្នុង​ការ​ប្រកួត​ League Cup ជើង​ទី​ពីរ​នៅ​ទឹកដី​ Etihad។

ទោះ​ទទួល​ជ័យ​ជម្នះ​ដល់​ក្នុង​ផ្ទះ​ក្រុម​សត្រូវ​អ្នក​ជិត​ខាង​ប៉ុន្តែ​ United គ្មាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ឡើយ​ដោយ​សារ​ជើង​ទី​មួយ​នៅ Old Trafford ពួកគេ​បាន​ភ្លាត់​ចាញ់​រហូត​ ៣-១។ គ្រាប់​បាល់​របស់​ក្រុម​បិសាច​ក្រហម​រក​បាន​ដោយ​ Nemanja Matic នៅ​នាទី៣៥។​

លទ្ធផល​នេះ​សរុប​ទាំង​ពីរ​ជើង​ ៣-២ ធ្វើ​ឲ្យ​ City កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ៣​ឆ្នាំ​ជាប់​គ្នា​ដោយ​ត្រូវ​ប្រឈម​មុខ​នឹង​ Aston Villa ដែល​បាន​យក​ឈ្នះ Leicester កាល​ពី​ម្សិលមិញ៕

ប្រភព៖ Manchestereveningnews ប្រែសម្រួល៖ សៀនហួរ

មតិយោបល់