• 2020-01-29 02:50:14
  • បាល់ទាត់

ទី​បំផុត​​ Aston ទៅ​វិញ​ទេ​ ​ឡើង​ទៅ​ចាំ​ Man City/United ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup

  • 2020-01-29 02:50:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Aston Villa បាន​កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​ទី​៣​របស់​អង់គ្លេស League Cup ក្រោយ​យក​ឈ្នះ​ Leicester City ក្នុង​លទ្ធផល​២​-១។

កាល​ពី​ជើង​ទី​មួយ​ក្រុម​ទាំង​ពីរ​ស្មើ​គ្នា​ ១-១​ នៅ​ទឹកដី​ King Power ដូច្នេះ​សរុប​ទាំង​លទ្ធផល​យប់​មិញ​​នៅ​ Villa Park ទៀត​ Aston បាន​យក​ឈ្នះ​ ៣-២​។​ ២​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ដោយ​ Targett នាទី​១២​ និង​ Trézéguet ចុង​ម៉ោង​នាទី​៩០+៣ ខណៈ​ Leicester រក​បាន​ដោយ​ Iheanacho នាទី​៧២។​

យប់​នេះ​ Manchester City នឹង​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​អ្នក​ជិត​ខាង​ Manchester United សម្រាប់​ជើង​ទី​ពីរ ខណៈ​ជើង​ទី​មួយ​ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ បាន​យក​ឈ្នះ​ ៣-១ រួច​មក​ហើយ​នៅ​ទឹកដី​ Old Trafford៕

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់