- 2020-01-28 15:51:15
- បាល់ទាត់
ផ្លូវការ! Eriksen ផ្លាស់ទៅលេងនៅ Inter ហើយ!
- 2020-01-28 15:51:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Eriksen ផ្លាស់ទៅលេងនៅ Inter ហើយ!
ចន្លោះមិនឃើញ
ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានធ្វើការផ្លាស់មកកាន់ក្លឹបអ៊ីតាលី Inter Milan ហើយបន្ទាប់ពីលេងឲ្យក្លឹបអង់គ្លេស Tottenham Hotspur អស់រយៈពេលជាង ៦ឆ្នាំកន្លះមក។
ខ្សែបម្រើសញ្ជាតិដាណឺម៉ាកនេះ ត្រូវបានផ្ទេរទៅកាន់ក្លឹប Inter Milan ដោយក្លឹបនេះត្រូវបង់ប្រាក់ឲ្យ Spurs ចំនួនជាង ២២លានដុល្លារ។
បើតាមការចុះផ្សាយជាផ្លូវការ Eriksen ព្រមព្រៀងចុះកុងត្រានឹងក្លឹបអ៊ីតាលីនេះរយៈពេល ៤ឆ្នាំពោលគឺដល់ឆ្នាំ ២០២៤។
កំឡុងពេលជាង ៧ឆ្នាំ ដែល Eriksen លេងឲ្យក្លឹប Tottenham Hotspur កីឡាកររូបនេះបានចូលរួមប្រកួត ៣០៥លើក ដោយរកគ្រាប់បាល់បាន ៦៩គ្រាប់ ព្រមទាំងទទួលពានរង្វាន់ពីក្លឹបនេះមួយចំនួនផងដែរ៕