• 2020-01-28 10:57:33
  • បាល់ទាត់

ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​ Solskjaer ចេញ​មុខ​បញ្ជាក់​ពី​អនាគត​របស់ Sanchez ជាមួយ​ Man Utd

  • 2020-01-28 10:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer អ្នក​ចាត់ការ​ក្លឹប Manchester United បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ស្លាប​ឈីលី Alexis Sanchez នឹង​ត្រលប់​មក​កាន់​ក្លឹប​បិសាច​ក្រហម​ នៅ​រដូវ​ក្ដៅ​ឆ្នាំ២០២០​នេះ។

លោក​បាន​និយាយ​ថា៖ " Alexis នឹង​ត្រលប់​មក​វិញ​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ ហើយ​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​លើស​ដើម ដោយ​ខុស​ពី​ការ​គិត​របស់​អ្នក​ទាំង​អស់​គ្នា " ។

Sanchez បាន​ចាកចេញ​ពី​ Manchester United ទៅ​កាន់​ក្លឹប Inter Milan កាល​ពី​ដើម​រដូវ​កាល​២០១៩/២០ ដោយ​លេង​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។

យ៉ាងណាមិញ គេ​ហាក់​មិន​សូវ​កាក់​កប​ទេ ដោយ​លេង​បាន​ ៦ប្រកួត ហើយ​រក​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់