• 2020-01-28 07:01:51
  • ប្រដាល់

អេលីត​ ភក្ដី​ ជាប់​ទៅ​ជុំ​ទី២​ ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​

  • 2020-01-28 07:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ប្រចាំ​ក្លឹប​ប៉ែនកាក​គុន​ខ្មែរ​ អេលីត​ ភក្ដី​ បាន​ឡើង​ទៅ​ជុំ​ទី២​ហើយ​នៃ​ការ​ប្រកួតជម្រុះ​ក្នុង​កម្មវិធី​ប្រដាល់​ដណ្ដើម​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៥​ ខែ​មករា​ ឆ្នាំ​២០២០​ កន្លងទៅ​នេះ។​

អេលីត ភក្ដី(ខៀវ)

អេលីត​ ភក្ដី​ និង​ ភិន​ សុចន្ទី​ សុទ្ធតែ​អ្នក​ប្រដាល់​ចិត្ត​សឿង​ដូច​គ្នា​ ឡើង​ទៅ​មិន​មាន​ការ​ញញើត​គ្នា​បន្តិច​ណា​ឡើយ​ ពោល​ចាប់​ផ្ដើម​ចេញ​អាវុធ​ធ្ងន់ៗ​រៀង​ៗ​ខ្លួន​ដើម្បី​បាន​ពិន្ទុ​ ឬ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

អេលីត ភក្ដី(ខៀវ)

កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ខាង​លើ​នេះ​គឺ​ល្អ​កណ្ដាប់​ដៃ​ និង​ព្យាយាម​ចេញ​ស្នៀត​នេះ​ច្រើន​នា​ការ​ប្រកួត​ទឹក​ទី១។​ ចំណែក​ ភិត​ សុចន្ទី​ វិញ​គេ​ល្អ​ជង្គង់​ ខណៈ​កណ្ដាប់ដៃ​មិន​សូវ​ជា​ច្បាស់​ប៉ុន្មាន​ឡើយ។​ អ្នក​ប្រដាល់​រូប​នេះ​នៅ​ពេល​ចាប់​អោប​គឺ​មាន​ប្រៀប​ខ្លាំង​តែ​ម្ដង​ ដោយ​ចាក់​ជង្គង់​បាន​ល្អ​ ញ៉ាប​ជាង​ អេលីត​ ភក្ដី។​

អេលីត ភក្ដី(ខៀវ)

ការ​ប្រកួត​រវាង​អ្នក​ទាំងពីរចេះ​តែ​ម្ដង​ដំណើរ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​រហូត​បញ្ចប់​ទឹក​ទី៣​ និង​ចាញ់​ឈ្នះ​គ្នា​ដោយ​ពិន្ទុ។​ សុចន្ទី​ គេ​មើល​ឃើញ​ថា​អស់​ស៊ុហ្វ​នៅ​ទឹក​ទី៣​​ ជា​ហេតុ​ធ្វើ​ឲ្យ​ភក្ដី​វ៉ៃ​យក​ពិន្ទុ​បាន​ច្រើន​លទ្ធផល​កូន​សិស្ស​លោក​ ស៊ន​ អេលីត​ ឈ្នះ​ពិន្ទុ។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ TV5​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​រដូវ​កាល​ទី៧​ នេះ​គូ​ទី១​ អេលីត​ ភក្ដី​ ឈ្នះ​ពិន្ទូ​ ភិន​ សុចន្ទី​ និង​គូ​ទី២​ ឡុង​ បេនលឿន​ ឈ្នះ​ពិន្ទុ​ សឿន​ ឆ្នើម​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់