• 2020-01-28 06:25:15
  • បាល់ទាត់

ទើប​លេង​នៅ​លីគ​កំពូល​ថៃ ​ពេល​នេះ ធារី ​ផ្លាស់​ទៅ​លេង​នៅ​ម៉ាឡេស៊ី​វិញ​ហើយ​

  • 2020-01-28 06:25:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ ធារី ចន្ថាប៊ីន ​បាន​ចុះ​កុងត្រា​លេង​នៅ​ក្លឹប​ Perak FA ​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​វិញ​ហើយ ​ក្រោយ​ពី​ចំណាយ​ពេល​ប៉ុន្មាន​សប្ដាហ៍​នៅ​លីគ​កំពូល​ថៃ។

​ធារី ​ក្រោយ​ពី​ចាកចេញ​ពី​ក្រុម Terenganu FC ​ទៅ រូបគេ​បាន​សម្រេច​ចិត្ត​ផ្ញើ​អនាគត​នៅ​ក្លឹប​លីគ​កំពូល​ថៃ ​Sokhonthai FC ​។ ​ហ្វឹកហាត់​ជាមួយ​ក្រុម​បាន​ប៉ុន្មាន​សប្ដាហ៍ ​ស្រាប់​តែ​ពេល​នេះ​សាមី​ខ្លួន​បាន​បង្ហោះ​ចុះ​កិច្ច​សន្យា​លេង​ឱ្យ​ក្រុម Perek FA ​នៅ​ម៉ាឡេស៊ី​វិញ​ទៅ​ហើយ។

កូនកាត់ខ្មែរ បារាំងខាង​លើ​នេះ ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​កម្ពុជា។ រូបគេ​មាន​បទ​ពិសោធច្រើន ជាពិសេស​ការ​លេង​ឱ្យ​ក្រុមភ្នំពេញក្រោន ​តែ​ម្ដង។ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ កីឡាករ​ជម្រើសជាតិកម្ពុជារូបនេះ ក៏ទទួលបានការសរសើរជាច្រើនពីសំណាក់អ្នកគាំទ្រផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាត

មតិយោបល់