• 2020-01-28 03:06:17
  • បាល់ទាត់

Eriksen ពិនិត្យ​សុខភាព​ជាប់​១០០%​ជាមួយ Inter Milan ហើយ

  • 2020-01-28 03:06:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Eriksen គ្រោង​នឹង​ប្រកាស​ជា​កីឡាករ​របស់ Inter Milan ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​​នេះ។ Eriksen បាន​ពិនិត្យ​សុខភាព​​ជាប់​កាល​ពី​យប់​​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​​មក​ដល់​ទីក្រុង Milan ហើយ​ការ​ផ្ទេរ​ស្ថិត​ក្នុង​តម្លៃ​១៧,៥​លាន​ផោន​ពី​ក្លឹប Spurs។

Inter និង Spurs បាន​យល់​ព្រម​​លើ​កិច្ចព្រមព្រៀង​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ហើយ​កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​វ័យ​២៧​ឆ្នាំ​​នឹង​ទទួល​បាន​កុងត្រា​រយៈពេល​៤​ឆ្នាំ​កន្លះ​ជាមួយ​ក្លឹប​តម្លៃ ជាមួយ​ថ្លៃ​នឿយហត់​១៣​ម៉ឺន​ផោន​ក្នុង​មួយ​​សប្ដាហ៍ បន្ទាប់​ពី​កាត់​ពន្ធ​រួច។

Eriksenលរួម​ជាមួយ Spurs កាល​ពី​ឆ្នាំ​២០១៣​ ក្នុង​តម្លៃ​​ខ្លួន​១១​លាន​ផោន ពេល​ដែល Gareth Bale ចាកចេញ​ទៅ​កាន់​ Real Madrid ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក។ Eriksenបង្ហាញ​ខ្លួន​ក្នុង​លីគ​បាន​២២៥​ប្រកួត ទាត់​បញ្ចូល​ទី​៥១​គ្រាប់៕

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់