• 2020-01-28 01:21:22
  • បាល់ទាត់

CR7 ឡើង​ឈរ​លេខ​ប៉ុន្មាន​ក្នុង​តារាង Top Scorer នៅអ៊ីតាលី ក្រោយ​ស៊ុត​ ៨ប្រកួត​ជាប់គ្នា?

  • 2020-01-28 01:21:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo កំពុង​ពេញ​ជើង​ល្អ​ណាស់ ដោយ​អាច​ស៊ុត​បញ្ចូលនៅ​លីគ​កំពូល​អ៊ីតាលី ៨ប្រកួត​ចុងក្រោយ ដោយ​គ្មាន​ចន្លោះ​ប្រកួត​ណា​នោះទេ។ ប្រកួត​ចុងក្រោយ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ កីឡាករ​ជិត​ឈាន​ចូល​វ័យ ៣៥ឆ្នាំរូបនេះ បានបន្ត​ស៊ុត​១គ្រាប់​ចុងម៉ោងទៀត បើទោះ​បី ក្រុម​កំពូល​តារាង Juventus ចាញ់ Napoli ២-១ ក៏ដោយ។

Ronaldo អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី (រូបភាពទំព័រ Facebook Cristiano Ronaldo)

គិត​ត្រឹម សប្ដាហ៍​ទី ២១ កីឡាករ​ព័រទុយហ្គាល់​រូបនេះ ស៊ុត​បញ្ចូល​ទីបាន ១៧គ្រាប់​ ឈរ​លេខ២ ពីក្រោមកីឡាករ​អ៊ីតាលី Ciro Immobile របស់ Lazio ដែល​រក​បាន ២៣គ្រាប់។

៨ប្រកួត​ចុងក្រោយ​ ដែល Ronaldo ស៊ុត​ចូល​នៅ Serie A រួមមាន៖

  • ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ស៊ុត​ ១គ្រាប់ ពេល Juventus ស្មើ Sassuolo ២-២

  • ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស៊ុត ១គ្រាប់ ពេល Juventus ចាញ់ Lazio ៣-១

  • ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស៊ុត​ ២គ្រាប់ ពេល Juventus ឈ្នះ Udinese ៣-១

  • ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ស៊ុត ១គ្រាប់ ពេល Juventus ឈ្នះ Sampdoria ២-១

  • ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ស៊ុត ៣គ្រាប់ ពេល Juventus ឈ្នះ Cagliari ៤-០

  • ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស៊ុត ១គ្រាប់ ពេល Juventus ឈ្នះ Roma ២-១

  • ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស៊ុត ២គ្រាប់ ពេល Juventus ឈ្នះ Parma ២-១

  • ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ស៊ុត ១គ្រាប់ ពេល Juventus ចាញ់ Napoli ២-១

គួររំលឹកផងដែរថា កាលពីរដូវកាល​មុន Ronaldo រកបានចំនួន ២១គ្រាប់ ស្ថិត​នៅ​លេខរៀង​ទី៤ ក្នុង​តារាង Top Scorer៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់