• 2020-01-28 01:17:59
  • បាល់ទាត់

រក​ឃើញ​ហើយ ក្រុម​អឺរ៉ុប​ដំបូង​គេ ដែល​រក​បាន ១០០គ្រាប់!

  • 2020-01-28 01:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ គេ​បាន​រក​ឃើញ​ហើយ ក្លឹប​ដែល​រក​គ្រាប់​បាល់​បាន​លើស​ពី​ ១០០គ្រាប់ ដំបូង​គេ​បង្អស់​ក្នុង​រដូវ​កាល ២០១៩/២០។ ក្លឹប​នោះ​គឺ​ Manchester City ដែល​ពេល​នេះ​មាន ១០២​គ្រាប់។

ក្លឹប​អង់គ្លេស​មួយ​នេះ រក​បាន​លើស​ពី​១០០គ្រាប់ ក្រោយ​ពី​ប្រកួត​ FA Cup ប៉ះ​នឹង​ Fulham ដោយ​ឈ្នះ​ក្នុង​លទ្ធផល ៤-០។

ក្នុង​ចំណោម​ ១០២​គ្រាប់​នេះ ក្លឹប​ Manchester City រក​បាន​គ្រាប់​បាល់​ពី​ក្របខ័ណ្ឌ​ Premier League ច្រើន​ជាង​គេ ដោយ​រក​បាន ៦៥​គ្រាប់ ខណៈ​កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គឺ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Sergio Aguero ដោយ​រក​បាន ២១គ្រាប់។

គួរ​បញ្ជាក់​ផង​ដែរ​ថា Manchester City គិត​ត្រឹម​ពេល​នេះ​កំពុង​តែ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ២ នៅ​ក្នុង​ក្របខ័ណ្ឌ​ Premier League ដោយ​មាន ៥១ពិន្ទុ​ក្នុង​ដៃ៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់