• 2020-01-26 05:36:34
  • បាល់ទាត់

សង្សារ​មួយ​ខែ​ពីរ​ខែ​ របស់​ ពេជ្រ​ សោភា​ យប់​មិញ​នេះ​អ្នក​មើល​អត់​ច្រៀង​តាម​មិន​បាន​

  • 2020-01-26 05:36:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរមុខ​អ្នក​នាង​ ពេជ្រ​ សោភា​ លើក​បទ​ចម្រៀង​ សង្សារ​មួយ​ខែ​ពីរ​ខែ​ របស់​ខ្លួន​យប់​មិញ​ក្នុង​កម្មវិធី​ Tiger Street Football 2020​ នៅ​ក្រុង​ប៉ោយប៉ែត​ធ្វើ​ឲ្យអ្នក​ទស្សនា​អន្លង់អន្លោច​ និង​អត់​ទ្រាំ​មិន​ច្រៀង​តាម​មិន​បាន។​

ទិដ្ឋភាពប្រគំតន្ត្រីយប់មិញ

បន្ទាប់​ពី​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​ដែល​ត្រូវ​ជា​ថ្ងៃ​ទី១​បញ្ចប់​ហើយ​នោះ​ កម្មវិធី​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football 2020​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​កំដរ​អារម្មណ៍​ប្រិយមិត្ត​ដល់​អ្នក​ក្រុង​ប៉ោយប៉ែត​ផង​ដែរ​ពី​សំណាក់​តារា​ចម្រៀង​ល្បីឈ្មោះ​នៅ​កម្ពុជាកាលពីយប់មិញនេះនៅមុខផ្សារ Big C។​ ក្នុង​នោះ​ដែរ​ តារា​ចម្រៀង​ ពេជ្រ​ សោភា​ ក៏​បាន​ច្រៀង​បទ​មនោសញ្ចេតនា​បើក​ឆាក​របស់​ខ្លួន​ដំបូង​ និង​បទ​ញ៉ាក​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ដែល​មក​ទស្សនា​ពេញ​ចិត្ត​ជា​ខ្លាំង និង​ចម្រៀងតាមយ៉ាងសប្បាយបំផុត។​

ទិដ្ឋភាពប្រគំតន្ត្រីយប់មិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជម្រុះ​រក​ក្រុម​ខ្លាំង​៦​ក្រុម​នៅ​មណ្ឌល​ក្រុង​ប៉ោយប៉ែត​ បាន​ឈាន​ដល់​ថ្ងៃ​ទី២​ ដែល​ជា​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​ហើយ​ ដូច្នេះ​ល្ងាច​នេះ​នឹង​រក​បាន​ក្រុម​ប្រចាំ​មណ្ឌល​នេះ​ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ថ្ងៃ​ទី២៩ ​កុម្ភៈ​ និង​ថ្ងៃ​ទី១​ មីនា​ ២០២០។​ យប់​ថ្ងៃ​ទី២៦​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ Tiger Street Football 2020​ នឹង​ប្រគំ​តន្ត្រី​មួយ​យប់​ទៀត​ ដោយ​មាន​តារា​ចម្រៀង​ ព្រាប​ សុវត្ថិ​ Zono​ នី​ រតនា​ និង​តារា​ចម្រៀង​ល្បីឈ្មោះ​មួយ​ចំនួន​ទៀត៕​

ទិដ្ឋភាពប្រគំតន្ត្រីយប់មិញ

​ប្រាក់​រង្វាន់​ជយលាភី​មណ្ឌល​ប៉ោយប៉ែត៖​

ក្រុម​ឈ្នះ​លេខ១​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ៥០០ដុល្លារ​

ក្រុម​ឈ្នះ​លេខ២​ ទទួល​បាន​ប្រាក់​រង្វាន់​ ១​ ០០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៣​ ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ដុល្លារ​

ក្រុម​ឈ្នះ​លេខ៤​ ទទួល​បាន​ប្រាក់​រង្វាន់​ ២០០​ដុល្លារ​

ទិដ្ឋភាពប្រកួតព្រឹកមិញ

មណ្ឌលបន្ទាប់ពីក្រុង​ប៉ោយប៉ែត Tiger Street Football 2020 គឺ៖

មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់​ពាក្យ​នៅ​មណ្ឌល ខេត្ត​បាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់​ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

មណ្ឌល តាកែវ

តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់ថ្ងៃទី១ មីនា ឆ្នាំ២០២០៕

ទិដ្ឋភាពប្រគំតន្ត្រីយប់មិញ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់