• 2020-01-26 01:12:56
  • បាល់ទាត់

Spurs ស្មើ​ Southampton ឯ Chelsea ឈ្នះ​ទាំង​ប្រផុតប្រផើយ​នៅ FA Cup

  • 2020-01-26 01:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ក្របខ័ណ្ឌ​ប្រកួត FA Cup កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្លឹប Tottenham Hotspur បាន​ទទួល​ត្រឹម​ស្មើ​ជាមួយ​ក្លឹប Southampton ក្នុង​លទ្ធផល ១-១ ចំណែក​ឯ​ក្លឹប Chelsea វិញ​ឈ្នះ Hull City ក្នុង​លទ្ធផល ២-១។

ក្លឹប​មាន់​ខ្នាយ​មាស Spurs បាន​ធ្វើ​ការ​នាំ​មុខ​មុន​មួយ​គ្រាប់​នៅ​នាទី​ទី៥៨ ដោយ​ខ្សែ​ប្រយុទ្ធ​អាស៊ី Son Heung-Min ប៉ុន្តែ​ជា​អកុសល​ ខាង​ Southampton បាន​តាម​ស្មើ​នៅ​នាទី​ទី៨៧។ ការ​ស្មើ​គ្នា​នេះ ធ្វើ​ឲ្យ​ក្លឹប Tottenham Hotspur នឹង​លេង​ប្រកួត FA Cup ម្ដង​ទៀត​នៅ​ដី Southampton។

ងាក​មក​មើល Chelsea វិញ ក្លឹប​តោខៀវ​នេះ​បាន​ធ្វើ​ការ​នាំ​មុខ​មុន​ ២គ្រាប់ មុន​នឹង​ Hull City ដាក់​មួយ​គ្រាប់​សង​ទៅ​វិញ៕

ខាង​ក្រោម​នេះ​ជា​វីដេអូ​ហាយឡាយ៖

Tottenham Hotspur ១-១ Southampton

Hull City ១-២ Chelsea

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់