• 2020-01-25 22:55:08
  • បាល់ទាត់

រង់ចាំ​១៣​ឆ្នាំ ​Valencia ​អាច​លេង​ឈ្នះ Barcelona ​ក្នុង​ដី​ហើយ​

  • 2020-01-25 22:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Valencia ​បាន​យក​ឈ្នះ​លើ​ក្រុម Barcelona ​ក្នុង​លទ្ធផល ២-០ ​នា​ការ​ប្រកួត​លីគ​កំពូល​អេស្ប៉ាញ La Liga នៅ​យប់មិញ​នេះ។

២​គ្រាប់​ដែល​រក​បាន​របស់​ក្រុម Valencia ​នេះ ​គឺ​ល្មម​សម្រាប់​ឱ្យ​ក្លឹប​នេះ​បញ្ចប់​កំណត់ត្រា​មិន​ឈ្នះ​សោះ​១៣​ឆ្នាំ​ក្នុង​ដី​ខ្លួន​ឯង​ទល់​ក្រុម Barcelona ​ហើយ។ ​ក្រុម Valencia ​នេះ ​មាន​កំណត់ត្រា​អន់​ខ្លាំង​មែនទែន ​ពេល​លេង​ទល់​ក្រុម​អ្នក​មាន​បុណ្យ ពោល​គឺ​១៣​ឆ្នាំ​កន្លង​មក​ ពួកគេ​លេង​មិន​ឈ្នះ Barcelona ​ឡើយ ​ក្នុង​ទឹក​ដី​ខ្លួន​ឯង។

លោក Setien ​ដែល​ជា​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Barcelona ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ការ​ចាញ់​ក្រុម Valencia ​នេះ គឺ​ដោយសារ​តែ​កូន​ក្រុម​របស់​ខ្លួន​លេង​មិន​ទាន់​យល់​ពី​បច្ចេកទេស​របស់​ខ្លួន។ ​ពួកគេ​លេង​គ្រប់​គ្រង​បាល់​បាន​ច្រើន ប៉ះ​បាល់​ឱ្យ​គ្នា​បាន​ច្រើន ប៉ុន្តែ​រក​កន្លែង​ដើម្បី​រក​គ្រាប់​បាល់​មិន​ទាន់​ទាន់​ឃើញ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់