• 2020-01-24 11:24:15
  • បាល់ទាត់

Pep ថា មិនមែន​ Aguero ឬ De Bruyne តែ​កីឡាករ​នេះ ជា​អ្នក​ពូកែ​ស៊ុត​ប៉េណាល់ទី​ជាង​គេ​ក្នុង​ក្រុម

  • 2020-01-24 11:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អ្នក​ពូកែ​ស៊ុត​បាល់​ប៉េណាល់ទី​ជាង​គេ​ក្នុង​ចំណោម​កូន​ក្រុម​លោក​គឺ អ្នក​ចាំ​ទី​ប្រេស៊ីល Ederson។

លោក​បាន​និយាយ​ថា៖ " Ederson ជា​អ្នក​ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​ជាង​គេ " ។

ភ្លាម​នោះ​អ្នក​កាសែត​ម្នាក់​បាន​សួរ​ថា តើ​កីឡាករ​រូប​នេះ​នឹង​រ៉ាប់រង​បាល់​ពិន័យ​ពី​ពេល​នេះ​មែន​ទេ លោក Guardiola ក៏​បាន​តប​ទៅ​វិញ​ថា៖ " ជឿ​ខ្ញុំ​ទៅ​ គេ​ជា​អ្នក​ស៊ុត​ប៉េណាល់ទី​ល្អ​ជាង​គេ​នៅ​ក្នុង​ក្រុម​យើង។ គេ​ដូច​អត់​មាន​ឈាម​អញ្ចឹង​ គេ​ស្ងប់​អារម្មណ៍​ណាស់ ហើយ​គេ​នឹង​ប្រាកដ​ជា​ទទួល​រ៉ាប់រង​បាន​នៅ​ថ្ងៃ​ក្រោយ " ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់