- 2020-01-23 03:24:58
- បាល់ទាត់
ខ្លាំង Ronaldo ទាត់ចូលទៀតហើយ ១០ប្រកួតចុងក្រោយរកបាន១៣គ្រាប់
- 2020-01-23 03:24:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំង Ronaldo ទាត់ចូលទៀតហើយ ១០ប្រកួតចុងក្រោយរកបាន១៣គ្រាប់
ចន្លោះមិនឃើញ
Cristiano Ronaldo រកបានគ្រាប់ទី១៣ នៅ១០ប្រកួតចុងក្រោយ ជួយ Juventus យកឈ្នះ Roma ៣-១ បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Coppa Italia។
Ronaldo ជាអ្នករកគ្រាប់ដំបូងឲ្យសេះបង្កង់ មុនពេល Bentancur និង Bonucci ជាអ្នករកគ្រាប់បន្តបន្ទាប់។ Buffon របស់ Juventus បានភ្លាត់ធ្វើឲ្យចូលទីខ្លួនឯងជាកាដូជូន Roma។ Juventus នឹងត្រូវប៉ះ AC Milan ឬ Torino ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គិតត្រឹមឆ្នាំ២០២០នេះ Ronaldo រកបាន៧គ្រាប់ហើយ ហើយនេះក៏ជាការរកបានគ្រាប់ដំបូងក្នុងពាន Coppa Italia ផងដែរ។ មានន័យថា ពេលនេះអតីតកីឡាកររបស់ Real Mdrid រូបនេះអាចរកបានគ្រាប់នៅ១៥កម្មវិធីផ្សេងគ្នាជាមួយក្លឹបក្នុងអាជីពរបស់គេ៕