• 2020-01-22 02:40:28
  • បាល់ទាត់

ស្មើ​ Chelseaយប់​មិញ​ធ្វើ​ឲ្យ​ Arsenal ខកខាន​ឈ្នះ​ក្រុម​ធំ​ក្រៅ​ដី​៥​ឆ្នាំ​ហើយ​

  • 2020-01-22 02:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​១​ពិន្ទុ​យ៉ាង​ត្រដាបត្រដួស​ក្រោយ​ស្មើ​គ្នា​ ២​ទល់​នឹង​២​ ជាមួយ​ Chelsea ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៤។​

ការ​ប្រកួត​នៅ​ Stamford Bridge កាល​ពី​យប់​មិញ​ ក្រុម​រហស្សនាម​កាំភ្លើង​ធំ​មាន​សមាជិក​តែ​១០​នាក់​ប៉ុណ្ណោះ​ក្រោយ​ David Luiz ​ត្រូវ​ពិន័យ​​កាត​ក្រហម​តាំង​តែ​នាទី​២៦។​ ម្ចាស់​ផ្ទះ​ Chelsea ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ដោយ​ Jorginho ​នាទី​២៨​ និង​ Azpilicuetaនៅ​នាទី​៨៤​ ដែល​សុទ្ធ​ជា​បាល់​នាំ​មុខ។

យ៉ាង​ណា​ Arsenal បាន​បាន​ចុះ​ចាញ់​ដាច់ខាត​ដោយ​តាម​ស្មើ​វិញ​ទាំង​ពីរ​លើក​រក​គ្រាប់​ដោយ​ Martinelli នាទី​៦៣​ និង​ Bellerin នាទី​៨៧។​ ចប់​ការ​ប្រកួត​នេះ​ Arsenal បន្ត​ឈរ​លេខ​១០​ ប៉ុន្តែ​ចាញ់​ក្រុម​លេខ​៥​ Manchester United តែ​៤​ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់