• 2020-01-21 04:29:39
  • ប្រដាល់

ជំនួប​សងសឹក Khabib និង McGregor ​អាច​​មាន​ ប្រសិន​បើ​​លក្ខខណ្ឌ​មួយ​នេះ​កើត​ឡើង

  • 2020-01-21 04:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​កីឡាករ​ Khabib Nurmagamedov ទាមទារ​​ប្រាក់​១០០​លាន​ដុល្លារ ប្រសិន​បើ​ចង់​ឲ្យ​កូន​ប្រុស​ខ្លួន​ជួប​សងសឹក​ជាមួយ Conor McGregor។

Nurmagamedov បាន​យក​ឈ្នះ McGregor កាល​ពី​ខែ​ តុលា ឆ្នាំ ២០១៨ ប៉ុន្តែ​ពេល​នោះ​មាន​រឿង​ចម្រូងចម្រាស​ជា​ច្រើន​បាន​កើត​ឡើង។ កីឡាករ​រុស្សី​​មិន​ដែល​ស្គាល់​ពាក្យ​ចាញ់​ចុងក្រោយ​បាន​ប្រកួត​​ការពារ​ខ្សែក្រវាត់​​ទល់​នឹង​កីឡាករ Dustin Poirier កាល​ពី​​​វិច្ឆិកា​ឆ្នាំ​មុន ហើយ​កំពុង​ត្រៀម​ជួប Tony Ferguson នៅ​ខែ​មេសា​ខាង​មុខ។

ប្រធាន​របស់ UFC លោក Dana White ធ្លាប់​និយាយ​ថា McGregor ឆ្នាំ​នេះ​អាច​នឹង​ជួប Nurmagamedov ជា​លើក​ទី​ពីរ ប៉ុន្តែ​ឪពុក​របស់ Khabib​ សុំ​ទាមទារ​តម្លៃ​ខ្ពស់។ ​ឪពុក​របស់ Khabib​ បាន​លើក​ឡើង​ថា៖ "ពួក​យើង​ក៏​ចង់​​ឲ្យ​មាន​ការ​ប្រកួត​សងសឹក​​ទល់​នឹង ​Conor ដែរ ប៉ុន្តែ​ផ្ដល់​ឲ្យ​ពួក​យើង​១០០​លាន​ដុល្លារ​មក។ បន្ទាប់​ពី​ការ​ប្រកួត​ជាមួយ Ferguson រួច ឲ្យ​ពួក​យើង​ដូច​តម្លៃ​ខាង​លើ​ដែល​ទាមទារ​មក រឿង​អី​ប្រកួត​សងសឹក​មិន​អាច​កើត​ឡើង"។

McGregor ធ្លាប់​ប្រកាស​ចង់​​ប្រកួតជាមួយ Khabib នៅ​ទីក្រុង​ Moscow ដើម្បី​សងសឹក​ការ​បរាជ័យ​របស់​គេ។ ប៉ុន្តែ​ប្រធាន UFC លោក White បាន​បិទ​គំនិត​នេះ​ចោល ដោយ​ចង់​ឲ្យ​ប្រកួត​នៅ​ទីក្រុង Las Vegas, New York ឬ​នៅ​អង់គ្លេស​វិញ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់