• 2020-01-20 08:34:54
  • បាល់ទាត់

Klopp ឆ្លើយ​តប​​រឿង​អ្នក​គាំទ្រ​ហង្ស​ច្រៀង​ថា​៖ "ពួក​យើង​នឹង​ឈ្នះ​លីគ​កំពូល"

  • 2020-01-20 08:34:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​យក​ឈ្នះ​ Manchester United ២-០ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២២​ស៊ុត​បញ្ចូល​ទី​ដោយ​ Van Dijk និង​ Mohamed Salah។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​រហស្សនាម​ ហង្ស​ក្រហម​ដាច់​ Manchester City ១៦​ពិន្ទុ​ និង​ Leicester ១៩​ពិន្ទុ​ជាមួយ​នឹង​១​ប្រកួត​នៅ​ក្នុង​ដៃ​ថែម​ទៀត។ ទោះ​​ប្រកួត​នៅ​សល់​១៦​សប្ដាហ៍​ទៀត​ទើប​បញ្ចប់​ តែ​អ្នក​គាំទ្រ​ Liverpool បាន​នាំ​គ្នា​ស្រែក​ច្រៀង​ចម្រៀង​ទុក​មុខ​ថា៖ "ពួក​យើង​នឹង​ឈ្នះ​ពាន​ Premier Leagueៗ"។​

ពាក់ព័ន្ធ​នឹង​ការ​ច្រៀង​ខាងលើ​​​លោក​ Jurgen Klopp ​និយាយ​ថា៖​ "អ្នក​គាំទ្រ​​យើង​អាច​ច្រៀង​គ្រប់​យ៉ាង​ដែល​ខ្លួន​​ចង់​។ បើ​សិន​​ពេល​នេះ​ពួកគេ​ពិបាក​ចិត្ត​ទើប​ជា​រឿង​​ចម្លែក។ គ្រប់​គ្នា​​ឆ្លង​កាត់​រឿងរ៉ាវ​ពិបាក​ចិត្ត​ច្រើន​ឆ្នាំ​ហើយ ដូច្នេះ​វា​គួរ​ជា​ពេល​ដែល​ពួកគេ​អាច​រីករាយ​​បាន​"៕ ​​

ប្រភព៖ Liverpool FC អត្ថបទ៖ សៀនហួរ

មតិយោបល់