- 2020-01-19 12:07:52
- បាល់ទាត់
ក្រុម Samrong អ្នកឧត្តរមានជ័យ លើកពាន Tiger Street Football 2020 នៅសៀមរាប
- 2020-01-19 12:07:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុម Samrong អ្នកឧត្តរមានជ័យ លើកពាន Tiger Street Football 2020 នៅសៀមរាប
ចន្លោះមិនឃើញ
ក្រុម Samrong FC ដែលមកពីឧត្តរមានជ័យ បានយកឈ្នះលើក្រុមខ្លាំងៗជាច្រើននៅសៀមរាប ទម្រាំបានលើកពានរង្វាន់ Tiger Street Football 2020 នៅមណ្ឌលសៀមរាបនេះ។
ក្រោយពីធ្វើការប្រកួតរយៈពេល៣ថ្ងៃមក មណ្ឌលសៀមរាបដែលមានរហូតដល់១១៩ក្រុមនោះ រកឃើញជើងឯកហើយ។ ក្រុម Samrong FC ដែលធ្វើដំណើរមកពីឆ្ងាយ បានយកឈ្នះលើក្រុមខ្លាំង Kiridongrek នាវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣-០ ដណ្ដើមយកចំណាត់ថ្នាក់លេខ១នាមណ្ឌលនេះ ពីក្រុមម្ចាស់ផ្ទះតែម្ដង។ ខណៈដែលក្រុមលេខ៣វិញ បានទៅលើ The Brother FC ដែលយកឈ្នះលើក្រុម Fratelo FC (B) ក្នុងលទ្ធផល ១-០។
សម្រាប់ប្រាក់រង្វាន់ដែលទទួលបានគឺ ក្រុមលេខ១ Samrong FC បាន១ ៥០០ដុល្លារ ក្រុមលេខ២ Kiridongrek បាន ១ ០០០ដុល្លារ ក្រុមលេខ៣ The Brother FC បាន៥០០ដុល្លារ និងក្រុមលេខ៤ Fratelo FC (B) ទទួលបាន២០០ដុល្លារ។ ក្រុមទាំង៤នេះ រួមជាមួយក្រុម៨ផ្សេងទៀតនៅមណ្ឌលសៀមរាប នឹងមានឱកាសបានឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០។
ក្រោយពីចប់មណ្ឌលសៀមរាបនេះហើយ Tiger Street Football 2020 នឹងធ្វើដំណើរទៅកាន់មណ្ឌលប៉ោយប៉ែតបន្ដទៀត ដោយឈប់ទទួលពាក្យក្រុមចូលប្រកួតនៅថ្ងៃ ២២ ខែមករា ឆ្នាំ២០២០ ហើយចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២០៕