- 2020-01-19 05:03:24
- បាល់ទាត់
ថ្នាក់ដឹកនាំ Tiger ចង់ឃើញក្រុមនៅសៀមរាប លើកពានធំឱ្យផ្អើលម្ដង
- 2020-01-19 05:03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំ Tiger ចង់ឃើញក្រុមនៅសៀមរាប លើកពានធំឱ្យផ្អើលម្ដង
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំរបស់ Tiger Street Football 2020 បានបញ្ជាក់ថាចង់ឃើញក្រុមនៅមណ្ឌលសៀមរាប ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ យកពានរង្វាន់ទូទាំងប្រទេសឱ្យបាន។
ការប្រកួត Tiger Street Football 2020 នៅមណ្ឌលសៀមរាប នឹងរកឃើញជើងឯក ក៏ដូចជាក្រុមទាំង១២ដែលមានឈ្មោះឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅល្ងាចនេះហើយ ក្រោយពីចំណាយពេល៣ថ្ងៃមក។ ជាមួយការលេងយ៉ាងស្វិតស្វាញនៅមណ្ឌលនេះ ក្រុមការងារក៏ដូចជាថ្នាក់ដឹកនាំប្រកួត ចង់ឃើញក្រុមនៅមណ្ឌលនេះបង្កើតប្រវត្តិសាស្ត្រថ្មី លើកពានវគ្គផ្ដាច់ព្រ័ត្រឱ្យបាន។ ដោយកាលពីរដូវកាលមុន ក្រុមនៅខេត្តព្រះសីហនុ បានបង្កើតប្រវត្តិសាស្ត្រគួរឱ្យភ្ញាក់ផ្អើលម្ដងមកហើយ។ ពួកគេអាចបំបាក់ក្រុមខ្លាំងនៅភ្នំពេញ និងអាចលើកពានរង្វាន់វគ្គផ្ដាច់ព្រ័ត្របាន។
លោកស្រី ថោង បវលក្ខិណា នាយកគ្រប់គ្រងទីផ្សារផ្លាកសញ្ញាផលិតផលស្រាបៀ Tiger និងលោក ប៉ិច នី នាយកគ្រប់គ្រងសកម្មភាពពាណិជ្ជកម្ម បាននិយាយស្រដៀងគ្នាក្នុងឱកាសបើកការប្រកួតនៅមណ្ឌលសៀមរាបថាលោកពិតជាចង់ឃើញក្រុមនេះបង្កើតប្រវត្តិសាស្ត្រមួយឱ្យបាន។ កាលពីរដូវកាលមុន នៅក្រុមនៅក្រុងព្រះសីហនុបានលើកពាន ហើយពិតជាធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកមិនមានក្រុមមកពីបណ្ដាខេត្តអាចប្រជែងយកពានពីក្រុមនៅរាជធានីភ្នំពេញបានទេ។
មណ្ឌលសៀមរាបដែលពោរពេញដោយការគាំទ្រនេះដែរ នឹងយកក្រុមរហូតដល់១២ក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ។ ដោយក្រុមលេខ១ ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ ក្រុមលេខ២ បាន១ ០០០ដុល្លារ ក្រុមលេខ៣ បាន៥០០ដុល្លារ និងក្រុមលេខ៤ បាន២០០ដុល្លារ។
មណ្ឌលប្រកួតបន្ដពីសៀមរាបទៀតរបស់ Tiger Street Football 2020 គឺ៖
ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត
ឈប់ទទួលពាក្យ ២២ មករា ២០២០
ប្រកួត ២៥,២៦ មករា ២០២០
បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង
ឈប់ទទួលពាក្យ ២៨ មករា ២០២០
ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០
កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម
ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០
ប្រកួត ៨,៩ កុម្ភៈ ២០២០
ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ
ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០
ប្រកួត ១៥, ១៦ កុម្ភៈ ២០២០
• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ
ឈប់ទទួលពាក្យ ១៩ កុម្ភៈ ២០២០
ប្រកួត ២២,២៣ កុម្ភៈ ២០២០
កណ្តាល ភ្នំពេញ ដាក់ពាក្យនៅមណ្ឌល រាជធានីភ្នំពេញ
ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០
ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០