- 2020-01-19 02:07:27
- បាល់ទាត់
នៅ Dortmund មានមួយរូបទៀត ដែលស៊ុតបាន Hat-Trick នៅថ្ងៃប្រកួតដំបូងដូច Haaland
- 2020-01-19 02:07:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ Dortmund មានមួយរូបទៀត ដែលស៊ុតបាន Hat-Trick នៅថ្ងៃប្រកួតដំបូងដូច Haaland
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះដែរ ខ្សែប្រយុទ្ធន័រវែស Erling Braut Haaland បានរក Hat-Trick ក្នុងប្រកួតដំបូងរបស់ខ្លួនជាមួយ Borussia Dortmund។ កន្លងមក មានកីឡាករមួយរូបទៀត ដែលធ្វើបានដូច Haaland។ កីឡាករនោះគឺ ខ្សែប្រយុទ្ធហ្គាបុង Pierre Emerick Aubameyang។
កាលពីនៅ Dortmund ខ្សែប្រយុទ្ធរូបនេះបានចូលលេងប្រកួតដំបូងនៃលីគកំពូលអាល្លឺម៉ង់ ទល់នឹងក្លឹប Augsburg កាលពីឆ្នាំ២០១៣។ នៅកាលនោះ Dortmund បានឈ្នះ Aubsburg ក្នុងលទ្ធផល ៣-០។
ស្រដៀងគ្នានឹង Aubameyang ដែរ Haaland ក៏ស៊ុតបាន Hat-Trick ក្នុងប្រកួតដំបូងរបស់ខ្លួន ដោយស៊ុតប៉ះនឹងក្លឹប Augsburg ដែរ។
Aubameyang នៅពេលនេះកំពុងតែប្រកបអាជីពនៅ ក្លឹប Arsenal ដោយរកគ្រាប់បាល់បាន ៥៧គ្រាប់ ក្នុង ៩១ប្រកួត៕
ខាងក្រោមនេះជាវីដេអូគ្រាប់បាល់របស់ Aubameyang៖