• 2020-01-18 02:48:29
  • បាល់ទាត់

ព្រឹត្តិការណ៍ Angkor Ultra Trial ​លើក​ទី​៥ ​ចាប់​ផ្ដើម​ប្រកួត​ព្រឹក​មិញ​នេះ

  • 2020-01-18 02:48:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trial ​លើក​ទី៥ ​បាន​ផ្ដើម​ប្រកួត​នៅ​ព្រឹកមិញ​នេះ ដោយ​មាន​អ្នក​ចូលរួម​ជាង​១​ពាន់​នាក់​ ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​៤៥​ប្រទេស។

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី៥​ ហើយ​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ Angkor Ultra Trial ​ ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ ខណៈ​នេះ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​ទេសចរណ៍​ក៏​ដូច​ជា​ NOCC​ គឺ​ត្រូវ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ឲ្យ​បាន​ច្រើន​នៅ​តំបន់​អង្គរវត្ត។ ​ក្នុង​ឱកាស​បើក​ការ​ប្រកួត​នៅ​ព្រឹកមិញ​នេះ​ដែរ ឯកឧត្ដម​ក៏​បាន​អរគុណ​ចំពោះ​ការ​ចូល​រួម​ពី​សំណាក់​កីឡាករ កីឡា​ការិនី​ទាំង​អស់​ផង​ដែរ។

​ការ​ប្រកួត​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​នេះ ​មាន​ដល់​៦​វិញ្ញាសា ​ដោយ​ក្នុង​នោះ​រួម​មានUltra Trail Angkor 128km​​ Bayon Trail 64km ​Marathon Trail 42km ​ Jungle Trail 32km​ ​ Temple Run 16km​ និង​Nordic Walking 16km។ បេក្ខជន​ចុះ​ឈ្មោះ​សរុប ១២៥៥​នាក់ ​កម្ពុជា​មាន​ ៣៥០​នាក់ ​បរទេស​៩០៥​នាក់​ មក​ពី៤៥​ប្រទេស​ បារាំង​លេខ​១ កម្ពុជា​លេខ​២ អង់គ្លេស​លេខ​៣ ​និង​ជប៉ុន៤ ​មាន​ចំនួន​ចូល​រួម​ច្រើន​ជាង​គេ៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់