• 2020-01-18 01:56:14
  • បាល់ទាត់

ក្រោយ​ឮ​ថា Inter ជឿជាក់​ក្នុង​ការ​ទិញ Eriksen លោក Mourinho ក៏​ស្ដី​ឲ្យ Conte ចំៗ

  • 2020-01-18 01:56:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ Antonio Conte ហាក់​ដូច​ជា​គ្មាន​ទំនួលខុសត្រូវ​ចំពោះ​ពាក្យ​សម្ដី​របស់​ខ្លួន​ឯង ទាំង​គ្មាន​បាន​ដាក់​សំណើ​មក​ក្លឹប​ដើម្បី​នាំ​យក ខ្សែ​បម្រើ​ Christian Eriksen។

លោក​បាន​ Mourinho បាន​លើកឡើង​ថា៖ " ខ្ញុំ​គិត​ថា Antonio ដូច​ជា​ បាន​តែ​និយាយ​ជា​សាធារណៈ ដោយ​មាន​ភាព​ជឿជាក់​ណាស់​ថា Eriksen ទៅ​កាន់ Inter។ យើង​មិន​គួរ​និយាយ​ពី​កីឡាករ​របស់​ក្លឹប​ផ្សេង​ទេ រហូត​ដល់​ក្លាយ​ជា​កីឡាករ​របស់​ខ្លួន​យើង " ។

លោក​បាន​បន្ត​ថា៖ " បើ​ Inter ជឿជាក់​ណាស់ គេ​មក​ដាក់​សំណើ​មក​ Spurs បាត់​ហើយ តែ​នេះ​អត់​តែ​ម្ដង​។ ខ្ញុំ​ហាក់​ដូច​ជា​ភ្ញាក់ផ្អើល​ណាស់ ពេល​ឮ​មនុស្ស​មាន​ទំនួលខុសត្រូវ​ដូច​គេ​ឯង​ដែរ តែ​មក​និយាយ​បែប​នេះ " ។

យ៉ាងណាក៏ដោយ លោក Conte កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​លើក​ឡើង​ថា ខាង​ក្លឹប​ Inter Milan នឹង​នាំ​ចូល​កីឡាករ​ណា ដែល​ផុត​កុងត្រា ខណៈ​កុងត្រា​របស់ Eriksen នឹង​ផុត​នៅ​រដូវ​ក្ដៅ​ឆ្នាំ​នេះ​ហើយ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់