• 2020-01-18 00:39:13
  • បាល់ទាត់

ផ្លូវការ៖ Young ផ្លាស់​ទ្រនំ​ចេញ​ពី​បិសាច​ក្រហម​ហើយ!

  • 2020-01-18 00:39:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប​អង់គ្លេស Ashley Young បាន​ចាកចេញ​ពី​ក្លឹប Manchester United ទៅ​កាន់​ក្លឹប​អ៊ីតាលី Inter Milan ហើយ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​ក្លឹប​អង់គ្លេស។

ខាង​ក្លឹប​ Inter Milan ប្រកាស​ថា Young ចុះ​កុងត្រា​ត្រឹម​តែ​ខែ​មិថុនា ឆ្នាំ២០២០ បាន​សេចក្ដី​ថា​ចុះ​កុងត្រា​ ៦ខែ ហើយ​បើ​យោង​តាម​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា Inter Milan បាន​បង់​ប្រាក់​ចំនួន​ជាង ២លាន​ដុល្លារ​ទៅ​កាន់ Manchester United។

ខ្សែ​ការពារ​ស្លាប​រូប​នេះ បាន​រួមរស់​ជាមួយ​ Manchester United អស់​រយៈពេល​ ៨ឆ្នាំ​កន្លះ ដោយ​លេង​បាន​ ២៦១ប្រកួត ប៉ុន្តែ​ក្នុង​រដូវ​កាល​នេះ​គេ​ចាប់​ផ្ដើម​ជម្រើស​ ១១នាក់​ដំបូង​បាន​តែ ១០​ដង​ប៉ុណ្ណោះ​ក្នុង​លីគ​។

កន្លង​មក Inter Milan ក៏​បាន​ទិញ​យក​ កីឡាករ​បិសាច​ក្រហម​មួយ​ចំនួន​ដែរ ដូច​ជា​ខ្សែ​ប្រយុទ្ធ Alexis Sanchez និង​ Romelu Lukaku ជា​ដើម៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់