• 2020-01-17 13:13:15
  • បាល់ទាត់

ល្បី​ថា Arsenal កំពុង​ចរចា​នាំ​ចូល​ខ្សែ​ការពារ​ស្លាប​បារាំង​ពី PSG

  • 2020-01-17 13:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal ត្រូវ​បាន​សារព័ត៌មាន​ធំៗ​មួយ​ចំនួន​ចុះ​ផ្សាយ​ថា កំពុង​តែ​មាន​ចំណាប់អារម្មណ៍​លើ​ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​បារាំង Layvin Kurzawa ពី​ក្លឹប​យក្ស Paris Saint-Germain។

យោង​តាម​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា Arsenal គ្រោង​នឹង​នាំ​ចូល​កីឡាករ​បារាំង​រូប​នេះ ដើម្បី​បំពេញ​ចន្លោះ​នូវ​តំណែង​ខ្សែ​ការពារ​ស្លាប​របស់​ខ្លួន ដែល​ភាគ​ច្រើន​កំពុង​តែ​រង​របួស​។

បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន​អង់គ្លេស​នេះ Kurzawa អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ផ្ទេរ​មក​ក្លឹប​ Arsenal ខណៈ​កុងត្រា​របស់​គេ​នៅ PSG នឹង​ផុត​នៅ​រដូវ​ក្ដៅ ២០២០នេះ​ហើយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ការពារ​ស្លាប​វ័យ ២៧ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ចំនួន ១២ដង ហើយ​បង្ហាញ​ខ្លួន​ឲ្យ​ PSG ចំនួន ១០០ដង និង​រក​បាន ១២គ្រាប់ តាំង​ពី​ឆ្នាំ២០១៥មក៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់