• 2020-01-17 03:05:12
  • បាល់ទាត់

ចាប់​ផ្ដើម​ប្រកួត​ហើយ Tiger Street Football 2020 ​នៅ​មណ្ឌល​សៀមរាប

  • 2020-01-17 03:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​មករា​ឆ្នាំ​២០២០​នេះ ​ការ​ប្រកួត Tiger Street Football 2020 ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​នៅ​មណ្ឌល​សៀមរាប​ហើយ ​ដោយ​មាន​ក្រុម​ដល់​ទៅ​១១៩​ឯ​ណោះ។

​ក្នុង​ឱកាស​បើក​ការ​ប្រកួត​នេះ​ដែរ ​លោកស្រី ថោង​ បវលក្ខិណា​ នាយក​គ្រប់គ្រង​ទីផ្សារ​ផ្លាក​សញ្ញា​ផលិតផល​ស្រាបៀ​ Tiger​ បាន​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ដែល​មក​ចូលរួម​ទាំង​អស់ សូម​លេង​ដោយ​គោលការណ៍​ Fair Play​។ បញ្ចេញ​ទេពកោសល្យ​ដែល​ខ្លួន​មាន​ទាំង​អស់​ដើម្បី​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​នេះ​ ហើយ​រឹតតែ​ខំប្រឹង​លេង​ឲ្យ​ខ្លាំង​ជាង​នេះទៀត ​ដើម្បី​យក​ពាន​រង្វាន់​នា​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​មកកាន់​ខេត្ត​របស់​ខ្លួន​វិញ​ឲ្យ​បាន​នៅ​ពេល​ខាង​មុខ​។​

​នៅ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១​នៃ​ការ​ប្រកួត ​ដោយ​មាន​រហូត​ដល់​៥១​ប្រកួត​ឯ​ណោះ។ ​ចាប់​ផ្ដើម​ពី​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៨​យប់ ទើប​អស់​ការ​ប្រកួត។ ​ខណៈ​ដែល​ស្អែក​ជា​ថ្ងៃ​ទី​២ ​និង​ខាន​ស្អែក​ជា​ថ្ងៃ​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ឯក​នៅ​មណ្ឌល​សៀមរាប។ ​មណ្ឌល​ដែល​ពោរពេញ​ដោយ​ការ​គាំទ្រ​នេះ​ដែរ ​នឹង​យក​ក្រុម​រហូត​ដល់​១២​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ ​ដោយ​ក្រុម​លេខ​១ ​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២ ​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣ ​បាន​៥០០​ដុល្លារ និង​ក្រុម​លេខ​៤ ​បាន​២០០​ដុល្លារ។

មណ្ឌល​ប្រកួត​បន្ដ​ពីសៀមរាប​ទៀត​​របស់ Tiger Street Football 2020 គឺ៖

  • មណ្ឌល ​ប៉ោយប៉ែត

ប៉ោយប៉ែត ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ដាក់ពាក្យនៅមណ្ឌល ក្រុងប៉ោយប៉ែត

ឈប់​ទទួល​ពាក្យ​ ២២ មករា ២០២០

ប្រកួត ២៥,២៦ មករា ២០២០

  • មណ្ឌល​បាត់​ដំបង

បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យនៅមណ្ឌល ខេត្តបាត់ដំបង

ឈប់ទទួលពាក្យ ២៨ មករា ២០២០

ប្រកួត ៣១ មករា,១,២ កុម្ភៈ ២០២០

  • មណ្ឌល​កំពង់​ចាម​

កំពង់ចាម ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តកំពង់ចាម

ឈប់ទទួលពាក្យ ៥ កុម្ភៈ ២០២០

ប្រកួត ៨,៩ កុម្ភៈ ២០២០

  • មណ្ឌល ​ព្រះសីហនុ

ព្រះសីហនុ កំពត កែប កោះកុង ដាក់ពាក្យនៅមណ្ឌល ខេត្តព្រះសីហនុ

ឈប់ទទួលពាក្យ ១២ កុម្ភៈ ២០២០

ប្រកួត ១៥, ១៦ កុម្ភៈ ២០២០

  • មណ្ឌល តាកែវ

• តាកែវ ព្រៃវែង ស្វាយរៀង ដាក់ពាក្យនៅមណ្ឌល ខេត្តតាកែវ

ឈប់​ទទួល​ពាក្យ ១៩ កុម្ភៈ ២០២០

ប្រកួត ២២,២៣ កុម្ភៈ ២០២០

  • មណ្ឌល ភ្នំពេញ

កណ្តាល​ ភ្នំពេញ ដាក់​ពាក្យ​នៅ​មណ្ឌល​ រាជធានីភ្នំពេញ

ឈប់ទទួលពាក្យ ២៣ កុម្ភៈ ២០២០

ប្រកួត ២៦,២៧,២៨ កុម្ភៈ ២០២០

  • ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ ប្រាក់រង្វាន់សរុប៥ម៉ឺនដុល្លារ ធ្វើនៅកោះពេជ្រ នៅថ្ងៃទី ២៩ កុម្ភៈ ដល់១មីនាឆ្នាំ២០២០៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់