• 2020-01-16 13:10:14
  • បាល់ទាត់

កីឡាករ​ចំណូល​ថ្មី​របស់​ Spurs មាន​ប្រវត្តិ​កម្សត់​កម្រ​មុន​មក​ព័រទុយហ្គាល់

  • 2020-01-16 13:10:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ក្លឹប Tottenham Hotspur កីឡាករ​ Gedsun Fernandes មាន​ប្រវត្តិ​កម្សត់​កម្រ​មុន​ពេល​គ្រួសារ​មក​រស់នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់។

កើត​នៅ​កោះ Sao Tome ដែល​ជា​កោះ​ធ្វើ​ជំនួញ​ទាសករ​របស់​ព័រទុយហ្គាល់ នៅ​ទ្វីប​អាហ្វ្រិក Gedsun រស់រាន​នៅ​ទី​ជនបទ ដោយ​គ្រួសារ​មាន​ជីវភាព​ពិបាក​ណាស់។ លុះ​ក្រោយ​គ្រួសារ​របស់​គេ មាន​ឱកាស​មក​រស់​នៅ​ព័រទុយហ្គាល់ គេ​ក៏​មាន​ចំណាប់អារម្មណ៍​លើ​បាល់ទាត់​ខ្លាំង​តែ​ម្ដង។

លេង​ឲ្យ​ក្លឹប​យុវជន SC Frielas ខ្សែ​បម្រើ​រូប​នេះ​បាន​បញ្ចេញ​ទេពកោសល្យ​រហូត​ដល់​ថ្នាក់​ក្លឹប​ធំៗ​របស់​ព័រទុយហ្គាល់​ចាប់​អារម្មណ៍​ ក្នុង​នោះ​មាន​ក្លឹប​ធំៗ​២​គឺ Sporting Lisbon និង​ក្លឹប​ Benfica។ នៅ​ពេល​នោះ​ដែរ​ Benfica បង់​ថ្លៃ​តែ​ជាង ២៨០​ដុល្លារ និង​​បាល់ទាត់​ចំនួន ២៥​ប៉ុណ្ណោះ។

ខាង​គ្រួសារ​ហាក់​មិន​សូវ​ពេញ​ចិត្ត​នឹង​ការ​លេង​ឲ្យ​ក្លឹប​នេះ​ប៉ុន្មាន​ទេ។ ប្រកប​អាជីព​នៅ Benfica កីឡាករ​រូប​នេះ​បាន​លេង​ឲ្យ​ឈុត​ធំ ២៣​លើក តាំង​ពី​ឆ្នាំ២០១៨។ លុះ​កាល​ពី​ថ្មីៗ​នេះ លោក Jose Mourinho បាន​ធ្វើ​ការ​ខ្ចី​ជើង​មក​លេង​នៅ​ Spurs ជាមួយ​នឹង​លក្ខខ័ណ្ឌ​ក្នុង​ការ​ទិញ​ដាច់​ក្នុង​តម្លៃ​ជាង ៧៣លាន​ដុល្លារ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់