- 2020-01-14 04:23:41
- បាល់ទាត់
ស្ទើរតែគ្មានអ្នកស្គាល់ តើអ្នកចាត់ការថ្មីរបស់ Barca លោក Setien មានប្រវត្តិបែបណា?
- 2020-01-14 04:23:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទើរតែគ្មានអ្នកស្គាល់ តើអ្នកចាត់ការថ្មីរបស់ Barca លោក Setien មានប្រវត្តិបែបណា?
ចន្លោះមិនឃើញ
ក្លឹប Barcelona ទើបតែប្រកាសបណ្ដេញលោក Ernesto Valverde ចេញពីតំណែងអ្នកចាត់ការ ជំនួសវិញតែងតាំងលោក Quique Setien មកកាន់ការវិញ។
Setien ត្រូវក្លឹបស្ថិតក្នុងតំបន់កាតាឡាន់ផ្ដល់សេចក្ដីទុកចិត្តឲ្យកុងត្រា២ឆ្នាំកន្លះ។ អ្វីដែលជាចម្ងល់ ឈ្មោះរបស់លោក Setien មិនសូវបោះសម្លេងក្នុងពិភពបាល់ទាត់ទេ ហេតុអ្វី Barca ទុកចិត្តបុរសរូបនេះ។ ពេលនេះ Sabay នឹងបង្ហាញពីប្រវត្តិសំខាន់ៗរបស់ Setien។
Setien ធ្លាប់ជាខ្សែបម្រើឆ្នើមរបស់ក្លឹប Racing Santander ចំណាយពេល៨ឆ្នាំនៅទីនោះ ដោយបង្ហាញខ្លួនបាន២០៥ ប្រកួត រកបាន៤៣គ្រាប់។ ក្នុងអាជីពជាបន្តបន្ទាប់បុរសសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងឲ្យក្លឹប Atletico Madrid និង Logrones ចុងក្រោយចូលនិវត្តន៍នៅ Levante។
បុរសវ័យ៦១ឆ្នាំចាប់ផ្ដើមអាជីពជាគ្រូដំបូងក្នុងឆ្នាំ២០០០ ជាមួយក្លឹប Racing Santander។ មុនពេលផ្លាស់ទៅកាន់ក្លឹបតូចៗជាច្រើនទៀតនៅក្នុងស្រុកដូចជា៖ Poli Ejido, CD Logrones, CD Lugo, Las Palmas និង Real Betis។
Setien ដឹកនាំចុងក្រោយជាមួយក្លឹប Real Betis បាន២ដូវកាល។ នៅថ្ងៃទី ១៩ ខែ ឧសភា លោកបានប្រកាសចេញពី Real Betis។ សមិទ្ធផលធំៗក្នុងការឈ្នះពានដែលលោក Quique Setien សាងក្នុងនាមជាអ្នកចាត់ការគឺគ្មានទាល់តែសោះ៕