• 2020-01-14 02:02:33
  • បាល់ទាត់

ស្ថិតិ​ឈ្នះ​ជិត​១០០​ប្រកួត​​ Valverde នៅ​តែ​ត្រូវ​បណ្ដេញ​ចេញ​

  • 2020-01-14 02:02:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ernesto Valverde ទី​បំផុត​ត្រូវ​ក្លឹប​ FC Barcelona បញ្ឈប់​ពី​តួនាទី​ជា​អ្នក​ចាត់​ការ​ទូទៅ​ក្រោយ​ចំណាយ​ពេល​ជាង​២​ឆ្នាំ​​ និង​ឈ្នះ​ជិត​១០០​ប្រកួត។​

បុរស​សញ្ជាតិ​អេស្ប៉ាញ​ត្រូវ​បាន​ជំនួស​វិញ​ភ្លាម​ៗ​ដោយ​លោក​ Quique Setien អតីត​អ្នក​ចាត់ការ​ Real Betis។ Valverde ជួយ​ក្លឹប​លើក​ពាន​៤​រួម​មាន​ LaLiga ២​ដង, Copa Del rey ១​ដង​ និង​ Spanish Super Cup ១​ដង​អំឡុង​ពេល​ដឹកនាំ​របស់​លោក។​

ចំពោះ​ស្ថិតិ​វិញ​លោក​ដឹកនាំ​ក្រុម​បាន​១៤៤​ប្រកួត​ ឈ្នះ​៩៧, ស្មើ​៣២ និង​ចាញ់​១៥​ដង គិត​ជា​ភាគរយ​គឺ​ឈ្នះ​៦៧% ហើយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​៣៣៧​គ្រាប់​ និង​របូត​វិញ​១២៥​គ្រាប់៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់