- 2020-01-13 02:00:14
- បាល់ទាត់
Zidane លើកពានទី៩ឲ្យ Real និងបន្តកំណត់ត្រាមិនចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ
- 2020-01-13 02:00:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane លើកពានទី៩ឲ្យ Real និងបន្តកំណត់ត្រាមិនចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
Real Madrid បានយកឈ្នះគូប្រជែងចាស់ Atletico Madrid ដោយបាល់ប៉េណាល់ទីក្នុងលទ្ធផល ៤-១ ដើម្បីលើកពាន Spanish Super Cup។
ការប្រកួតនៅទឹកដីអាស៊ីកាលពីយប់មិញលទ្ធផល៩០នាទី និងវគ្គថែមម៉ោង១៥នាទី២ដង ក្រុមទាំងពីរបានត្រឹមលទ្ធផលស្មើគ្នា ០-០ ប៉ុណ្ណោះបើទោះជា Real បានកាតក្រហម Federico ម្នាក់នៅនាទី១១៥ក៏ដោយ។ Saul Niguez និង Thomas គឺជាអ្នកស៊ុតប៉េណាល់ទីមិនចូលឲ្យ Atletico។
រាប់ទាំងពានយប់មិញ Zidane ពេលនេះមិនដែលស្គាល់ពាក្យថាចាញ់នៅវគ្គផ្ដាច់ព្រ័ត្រឡើយ ក្នុងនោះលេង៩ដង ឈ្នះពានទាំង៩ដង។ ពានបុរសសញ្ជាតិបារាំងឈ្នះវគ្គផ្ដាច់ព្រ័ត្រជាមួយ Real មានដូចជា៖ Champions League ៣ដង, Super Cup ២ដង, Club World Cup ២ដង និង Spanish Super Cup ២ដង៕