• 2020-01-11 03:05:29
  • បាល់ទាត់

លេច​ដំណឹង​ថា វីរបុរស​ Barca នឹង​ឡើង​ធ្វើ​គ្រូ​ធំ​ ជំនួស Valverde

  • 2020-01-11 03:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ទម្រង់​លេង​មិន​សូវ​ទៀងទាត់ តំណែង​គ្រូ​បង្គោល​ Barcelona លោក Ernesto Valverde ហាក់​មាន​ភាព​រង្គោះរង្គើ​ជា​យូរ​ណាស់​មក​ហើយ ស្រាប់​តែ​ពេល​ថ្មីៗ​នេះ​ មាន​ដំណឹង​ថា ក្រុម​ការងារ​របស់​ក្លឹប​កាតាឡាន់​មួយ​នេះ បាន​ណាត់​ជួប​អតីត​ខ្សែ​បម្រើ​លោក Xavi ដល់​ប្រទេស​កាតារ​តែ​ម្ដង។

បើ​យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ RAC 1 បាន​ឲ្យ​ដឹង​ថា នាយកប្រតិបត្តិ​ក្លឹប​លោក Oscar Garu និង​លេខាធិការ​ផ្នែក​បច្ចេកទេស​លោក Eric Abidal បាន​ណាត់​ជួប​លោក Xavi ទៅ​ដល់​ទីក្រុង​ដូហា ប្រទេស​កាតារ អំឡុង​ពេល​ដែល​ក្លឹប​ Barcelona លេង​ប្រកួត​ Super Cup អេស្ប៉ាញ នៅ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត។

លោក Xavi កំពុង​តែ​ដឹកនាំ​ក្លឹប​កាតារ​ Al Sadd ប៉ុន្តែ​ដំណឹង​នេះ​ ហាក់​មិន​ទទួល​បាន​ការ​ស្វាគមន៍​ពី​ប្រធាន​ក្លឹប​របស់​ Xavi សោះ។

យ៉ាងណាមិញ មាន​មតិ​មួយ​បាន​ចុះ​ផ្សាយ​នៅ​សារព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​រវាង Xavi និង​ប្រធាន​ក្លឹប Barcelona ក្នុង​ពេល​បច្ចុប្បន្ន ហាក់​ដូច​មិន​សូវ​ល្អ​នឹង​គ្នា​ប៉ុន្មាន​ទេ ហេតុនេះ​ហើយ​ ឱកាស​ក្នុង​ការ​ដឹកនាំ​ក្លឹប​កាតាឡាន់​មាន​ភាព​លំបាក​បន្តិច៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់