• 2020-01-11 02:07:03
  • បាល់ទាត់

ឮថា Young ប្រុង​ទៅ Inter គ្រូ​ Man Utd ក៏​ដាក់​មួយ​ឃ្លា​តប​ទៅ​វិញ

  • 2020-01-11 02:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Manchester United លោក​ Ole Solskjaer បាន​ប្រាប់​មក​កាន់​អ្នក​សារព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ថា​ ខាង​ក្លឹប​​មិន​ចង់​ឲ្យ​ ខ្សែ​ការពារ​ស្លាប​ Ashley Young ចាកចេញ​ខែ​មករា​នេះ​ទេ​ ដោយ​សារ​តែ​កីឡា​ករ​ដទៃ​ជា​ច្រើន​ទៀត​កំពុង​មាន​របួស​ ។

លោក​ Solskjaer បាន​លើក​ឡើង​ថា​ ៖ " ខ្ញុំ​នឹង​ធ្វើ​ការ​ពិភាក្សា​ជា​មួយ​នឹង​ Young។ ខាង​ក្លឹប​របស់​យើង​កំពុង​ខ្វះ​កីឡា​ករ​ ដែល​ត្រៀមខ្លួន​រួច​រាល់​ និង​មាន​សុខភាព​ល្អ​ប្រសើរ ដូច្នេះ​យើង​ត្រូវ​ការ​កីឡា​ករ​ដែល​យើង​មាន​គឺ​ ខ្សែ​ការពារ​ស្លាប​ Young នេះ​ហើយ​ "។

លោក​បាន​បន្ត​ថា​ ៖ " Young គឺ​ជា​កីឡា​ករ​របស់​ក្លឹប​យើង​មួយ​ និង​ជា​អ្នក​ដឹក​នាំ​ទៀត​ផង​។ មាន​ពាក្យ​ចចាមអារ៉ាម​ច្រើន​ណាស់ តែ​សង្ឃឹម​ថា​យើង​នឹង​ដោះស្រាយ​បាន យ៉ាងណាក៏​ដោយ យើង​មាន​តែ​រង់ចាំ​មើល​ខែ​កុម្ភៈ និង​ខែ​មិថុនា​នេះ​ទេ "។​

គូរ​បញ្ជាក់​ផង​ដែរ​ថា​ ខាង​ក្លឹប​ Manchester United មាន​បំណង​​បន្ត​កុង​ត្រា​ជា​មួយ​ ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​អង់គ្លេស​ Ashley Young ម្សិល​មិញ​ ប៉ុន្តែ​មាន​ព័ត៌មាន​មួយ​ចំនួន​លើកឡើង​ថា​ Young បាន​បដិសេធ​កុងត្រា​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់