• 2020-01-10 12:19:11
  • បាល់ទាត់

Premier League ទើប​តែ​លេង​បាន ៥ខែ Klopp ឈ្នះ​ពាន​គ្រូ​ឆ្នើម ៤ខែ

  • 2020-01-10 12:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp អ្នក​ចាត់ការ​ក្លឹប Liverpool ត្រូវ​បាន​ជ្រើសរើស​ជា​គ្រូ​បង្វឹក​ឆ្នើម​នៅ​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​ប្រចាំ​ខែ​ធ្នូ នេះ​ទៀត​ហើយ។

កាល​ពី​ខែ​ធ្នូ លោក Klopp បាន​ដឹកនាំ​ហង្ស​ក្រហម​នៅ Premier League ចំនួន ៥ប្រកួត ដោយ​ឈ្នះ​ទាំង ៥ ដោយ​ក្នុង​នោះ​រួម​មាន​ឈ្នះ​ក្លឹប Leicester City ក្នុង​លទ្ធផល ៤ ទល់​នឹង ០។

ទោះ​ជា​ខែ​ធ្នូ មាន​កាលវិភាគ​យ៉ាង​មមាញឹក​សម្រាប់​ Liverpool ក៏​ដោយ ក៏​ក្លឹប​មួយ​នេះ​នៅ​តែ​រក្សា​តំណែង​កំពូល​តារាង ហើយ​គម្លាត​ពី​ក្រុម​លេខ ២ Leicester City ចំនួន ១៣​ពិន្ទុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Klopp ឈ្នះ​ពាន​អ្នក​ចាត់ការ​ប្រចាំ​ខែ​នៃ​ក្របខ័ណ្ឌ Premier League ចំនួន ៧ដង​ហើយ​តាំង​ពី​ដឹកនាំ​ Liverpool កាល​ពី​ឆ្នាំ២០១៥​មក៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់