- 2020-01-10 11:14:19
- បាល់ទាត់
ចាញ់ Atletico យប់មិញ Messi ថាមកពី Barca បង្កកំហុសកូនក្មេង
- 2020-01-10 11:14:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់ Atletico យប់មិញ Messi ថាមកពី Barca បង្កកំហុសកូនក្មេង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បាននិយាយក្រោយពីការប្រកួតរវាងក្លឹប Barcelona និង Atletico Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Super Cup អេស្ប៉ាញថា ក្លឹបរបស់ខ្លួនតែងតែបង្កកំហុសកូនក្មេង ហើយមិត្តរួមក្រុមត្រូវតែបង្កើនសាមគ្គីភាពថែមទៀត។
កីឡាកររូបនេះបានលើកឡើងថា៖ " យើងមានកន្លែងត្រូវពង្រឹងច្រើនណាស់ យើងដឹងថា យើងកំពុងដើរខុសពីគោលដៅរបស់យើង។ ឆ្នាំនេះយើងព្យាយាមពង្រឹងឡើងវិញ ហើយចៀសវាងបង្កកំហុសកូនក្មេងដូចថ្ងៃនេះ " ។
Messi បានបន្តថា៖ " វាពិបាកណាស់ ពេលដែលបាត់បង់ឱកាសក្នុងការឈ្នះពាន ប៉ុន្តែយើងត្រូវតែសម្លឹងទៅមុខទៀត " ។
ក្លឹប Barcelona បានចាញ់ Atletico Madrid ក្នុងលទ្ធផល ៣-២ ដោយក្លឹបកាតាឡាន់មួយនេះ បាននាំមុខ ២ ទល់នឹង ១ រហូតដល់នាទីទី ៨១៕