• 2020-01-10 08:16:56
  • ប្រដាល់

កម្រ​ឃើញ Pacquiao ចូល​ហាត់​ក្នុង​រេញ​តែ​មួយ​ជាមួយ​កូន​ប្រុស

  • 2020-01-10 08:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ទើប​តែ​បញ្ចេញ​វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​បង្ហាត់​និង​ហាត់​ជាមួយ​កូន​ប្រុស Emmanuel Pacquiao ​​លើ​រេញ​តែ​មួយ។

ពិត​ជា​កម្រ​ឃើញ​ណាស់​ដែល Pacquiao ​ចូលរួម​ហ្វឹកហាត់​ក្នុង​ពេល​តែ​មួយ​ជាមួយ​ក្រុម​ប្រុស។ ត្បិត​តែ Emmanuel ស្រឡាញ់​​នឹង​ចង់​ដើរ​តាម​គន្លង​របស់​ឪពុក ប៉ុន្តែ​ក្រុម​គ្រួសារ​​ជាពិសេស​ម្ដាយ​មិន​សប្បាយ​ចិត្ត​ឲ្យ​កូន​ឡើង​រេញ​ឡើយ។

Pacquiao វ័យ​៤០​ឆ្នាំ​ធ្លាប់​និយាយ​ថា វា​ពិត​ជា​ឈឺ​ចាប់​សម្រាប់​លោក​ឲ្យ​កូន​ហាត់​ប្រដាល់។ លោក​ចូល​កីឡា​មួយ​នេះ​ក៏​ព្រោះ​តែ​ចង់​គេច​ផុត​ពី​ភាព​ក្រីក្រ​ប៉ុណ្ណោះ។ Pacquiao ធំ​ដឹក​ក្ដី​ក្នុង​ជីវភាព​ក្រ​ខ្សត់​នៅ​ប្រទេស​ហ្វីលីពីន។ ភរិយា​របស់​លោក​ស្រក់​ទឹក​ភ្នែក​ បន្ទាប់​ពី​ឭ Emmanuel ប្រាប់​ថា​ចង់​​ធ្វើ​អ្នក​ប្រដាល់។

កីឡាករ​រហស្សនាម Pacman លើក​ឡើង​ថា៖ "វា​ពិត​ជា​ឈឺ​ចាប់​ចំពោះ​ខ្ញុំ​​ដែល​កូន​ចង់​ហាត់​ប្រដាល់ ព្រោះ​ខ្ញុំ​ដឹង​ថា​កីឡា​នេះ​លំបាក​ប៉ុណ្ណា។ ខ្ញុំ​បាន​កូន​ថា ប៉ា​ចូល​ប្រដាល់​ព្រោះ​តែ​ក្រ ដូច្នេះ​កូន​មិន​បាច់​ប្រដាល់​ទេ។ ប៉ុន្តែ Emmanuel បាន​ទាមទារ​ចង់​ដើរ​តាម​​ចំណង់ចំណូលចិត្ត​ឪពុក​និង​តំណាង​ឲ្យ​ហ្វីលីពីន"៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់