• 2020-01-10 06:45:22
  • បាល់ទាត់

គ្រូ Barcelona ចេញ​បញ្ជា​មួយ​ដល់​កូន​ក្រុម ក្រោយ​ចាញ់ Atletico

  • 2020-01-10 06:45:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​របស់ Barcelona នឹង​ត្រលប់​មក​កាន់​ប្រទេស​អេស្ប៉ាញ​វិញ ពី​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​សុក្រ​នេះ។ ហើយ​កីឡាករ​របស់​​លោក Ernesto Valverde នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​សម្រាក​មិន​បាច់​ហាត់​នៅ​ចុង​សប្ដាហ៍​នេះ​ តែ​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ច័ន្ទ។

​ការ​ប្រកួត​បន្ទាប់ Barca​ នឹង​ត្រូវ​ជួប Granada នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ​ លេង​នៅ​កីឡដ្ឋាន Camp Nou ប៉ុន្តែ​លោក Valverde បាន​សម្រេច​ចិត្ត​ឲ្យ​ពួក​គេ​សម្រាក​ ក្រោយ​ត្រលប់​មក​ពី​ទីក្រុង Jeddah។

Valverde ចង់​ឲ្យ​កីឡាករ​របស់​លោក​សម្រាក​និង​រៀបចំ​ខ្លួន​ឡើង​វិញ​ ក្រោយ​ចាញ់ Atletico Madrid លទ្ធផល ៣-២ កាល​ពី​យប់​មិញ។ Barcelona គ្មាន​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​ទេ អញ្ចឹង​ពួក​គេ​អាច​ព្យាយាម​ផ្ដោត​ស្វែង​រក​កំហុស​ឡើង​វិញ ដែល​ធ្វើ​មិន​បាន​ល្អ​ជាមួយ Espanyol និង Atletico៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់