• 2020-01-10 01:54:46
  • បាល់ទាត់

៣​ឆ្នាំ​ជាប់​គ្នា​ហើយ​ ដែល​ Messi រង​គ្រោះ​ដោយ​ការ​វាយ​បក​

  • 2020-01-10 01:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ធ្លាក់​ចេញ​ពី​ពាន​ Spanish Super Cup ក្រោយ​ចាញ់​ Atletico Madrid ៣​ទល់​នឹង​២​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។​

ក្នុង​ការ​ប្រកួត​នោះ​ក្រុម​យក្ស​មក​ពី​កាតាឡាន់​បាន​នាំ​មុខ ២-១ រហូត​ដល់​នាទី​៨០​ទើប​ Morata និង​ Angel Correa ស៊ុត​ម្នាក់​១​គ្រាប់​ឲ្យ​ Atletico ឈ្នះ​ការ​ប្រកួត​នៅ​ចុង​ម៉ោង។​ ជ័យ​ជម្នះ នេះ​ធ្វើ​ឲ្យ​ Madrid Derby ត្រូវ​កើត​ឡើង​សារ​ជា​ថ្មី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយសារ​ Real កំពុង​ចាំ​ស្រាប់​។​

នេះ​គឺ​ជា​ឆ្នាំ​ទី​បី​ហើយ​ដែល​ Barcelona ឬ​កីឡាករ​ Lionel Messi រង​គ្រោះ​ដោយ​សារ​ការ​វាយ​បក។​ ការ​ពី​ឆ្នាំ​២០១៨​ពួកគេ​ត្រូវ​ធ្លាក់​ចេញ​ពី Champions League ដោយ​សារ​ការ​វាយ​បក​របស់​ Roma, បន្ទាប់​មក​ ២០១៩ ត្រូវ​ធ្លាក់​ដោយ​សារ​ Liverpool និង​ចុង​ក្រោយ​ក្រោម​ថ្វី​ជើង​របស់​ Atletico នេះ​តែ​ម្ដង៕

ប្រភព៖ laliga អត្ថបទ៖ សៀនហួរ

មតិយោបល់