• 2020-01-09 06:40:41
  • ប្រដាល់

បើក​ក្បាល​២០២០ រក​ឃើញ​កីឡាករ​ខ្មែរ​​ទី​១ ត្រូវ​ទៅ​ប្រកួត​នៅ ONE Championship

  • 2020-01-09 06:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ឆ្នាំ​២០២០ ខុន ស៊ីចាន់ នឹង​ក្លាយ​ជា​កីឡាករ​​កម្ពុជា​ទី​១​ត្រូវ​ប្រកួត​នៅ​សង្វៀន ONE Championship ដែល​រៀបចំ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី ៧ ខែ កុម្ភៈ។

តាម​ការ​ប្រកាស​របស់ ONE ស៊ីចាន់ ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី Eko Roni Saputra វិញ្ញាសា MMA ប្រភេទ​ទម្ងន់ Flyweight។ ក្នុង​កម្មវិធី​ជាមួយ​គ្នា​នេះ​កីឡាករ​ថៃ Petchmorakot Petchyindee Academy វាយ​តំណែង​គូ​ឯក​ប្រជែង​យក​ខ្សែ​ក្រវាត់ ONE Featherweight Muay Thai ជាមួយ​កីឡាករ​រុស្សី Jamal Yusupov។

និយាយ​ពី​​បទពិសោធន៍​ដៃ​គូ​​រ ស៊ីចាន់ ទើប​តែ​ប្រកួត​ MMA បាន​តែ​២​ដង​ប៉ុណ្ណោះ។ ទាំង​ពីរ​ប្រកួត​សុទ្ធ​តែ​វាយ​នៅ ONE Championship​ ក្នុង​នោះ​ឈ្នះ១ ចាញ់​១។ ចំណែក​ឯ ស៊ីចាន់ វិញ​ធ្លាប់​ប្រកួត​បាន​៨​ដង ឈ្នះ​៣ ចាញ់​៥។ ២​ប្រកួត​ចុងក្រោយ​របស់​ ខុន​ ស៊ីចាន់​​នៅ ONE ធ្វើ​មិន​បាន​ល្អ​ឡើយ​គឺ​ចាញ់​ទឹក​១​​ទាំង​អស់៕

កីឡាករ Eko Roni Saputra

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់