• 2020-01-08 09:13:26
  • បាល់ទាត់

Leicester និង​ Man City សង្ឃឹម​ខ្ពស់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup

  • 2020-01-08 09:13:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​ក្លាយ​ជា​បេក្ខភាព​ឈាន​មុខ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ League Cup បន្ទាប់​ពី​យក​ឈ្នះ​ គូ​ប្រជែង​អ្នក​ជិត​ខាង​ Manchester United ដោយ​លទ្ធផល​ ៣-១ នៅ​ Old Trafford។

ទោះ​ជា​ការ​ប្រកួត​នៅ​សល់​ជើង​ទី​ពីរ​ក៏​ពិត​មែន​ប៉ុន្តែ​ក្រុម​រហស្សនាម​ថា​ "ពណ៌​ផ្ទៃ​មេឃ" ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ភាគ​រយ​ខ្ពស់​ដើម្បី​ឡើង​ទៅ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោយ​ចំណេញ​២​គ្រាប់​ក្រៅ​ដី​ ហើយ​ប្រកួត​បន្ទាប់​ត្រូវ​លេង​នៅ​ទឹកដី​ Etihad ទៀត​ដូច្នេះ​ចង់​មិន​ចង់​ United ត្រូវ​ធ្វើ​ការ​ធ្ងន់​បើ​ចង់​ឡើង​វគ្គ​បន្ត។​

នៅ​យប់​នេះ​វិញ​ Leicester City ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ King Power ស្វាគមន៍​ភ្ញៀវ​ Aston Villa សម្រាប់​ជើង​ទី​មួយ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​។ ក្រុម​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ម្ដង​រួច​មក​ហើយ​រដូវ​កាល​នេះ​នៅ Premier League ដោយ​ក្រុម​កញ្ជ្រោង​បាន​យក​ឈ្នះ​ក្រៅ​ដី​រហូត ៤-១៕

ប្រភព៖ Sky Sports អត្ថបទ៖ រ័ត្ន

មតិយោបល់