• 2020-01-06 23:24:34
  • បាល់ទាត់

Ronaldo ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ដំបូង​ស៊ុត​ Hat-trick នៅ​អ៊ីតាលី

  • 2020-01-06 23:24:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo រក​បាន​៣​គ្រាប់​តែ​បន្តបន្ទាប់​ក្នុង​ការ​ប្រកួត​ Italy Serie A ដែល​ Juventus បាន​យក​ឈ្នះ​ Cagliari ក្នុង​លទ្ធផល​ ៤​ទល់​នឹង​០។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​សុទ្ធ​តែ​ទម្លាយ​សំណាញ់​នៅ​វគ្គ​ទី​ពីរ​ទាំង​អស់​ក្នុង​នោះ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី៤៩, ៦៧​ ជា​បាល់​ប៉េណាល់ទី​ និងចុង​ក្រោយ​នៅ​នាទី​៨២។ ១​គ្រាប់​ទៀត​គឺ​ជា​ថ្វី​ជើង​របស់​ដៃ​គូ​ប្រយុទ្ធ​ Gonzalo Higuain នៅ​នាទី​៨១។

​ក្នុង​ជំនួប​នោះ​ ​​​Ronaldo បាន​ចារ​ប្រវត្តិសាស្ត្រ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ គឺ​ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ដំបូង​គេ​ដែល​រក​បាន​ Hat-trick នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី៕

អត្ថបទ: រ័ត្ន

មតិយោបល់