• 2020-01-03 02:39:54
  • បាល់ទាត់

Giggs ប្រាប់​ Man Utd ឲ្យ​លក់ Pogba ចោល​ទៅ បើ​ចង់​ស្ដារ​ក្រុម​ឡើង​វិញ

  • 2020-01-03 02:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ryan Giggs ចង់​ឲ្យ​ក្លឹប Manchester United លក់​ខ្សែ​បម្រើ Paual Pogba ចេញ។ អនាគត​របស់​កីឡាករ​សញ្ជាតិ​បារាំង​​ក្នុង​ស្ថិត​ក្នុង​មន្ទិល ស្របពេល​ភ្នាក់ងារ​របស់​គេ​លោក Mino Raiola កំពុង​ព្យាយាម​​បង្ខំ​គេ​ឲ្យ​ចេញ​ពី Old Trafford។

អតីត​វីរបុរស​របស់​ក្លឹប​លោក Giggs យល់​ថា បិសាច​ក្រហម​គួរ​តែ​កាត់​បន្ថយ​បរាជ័យ​របស់​ខ្លួន ដោយ​ត្រូវ​លក់ Pogba ដែល​កំពុង​ត្រៀម​វះកាត់​កជើង។ សាកសួរ​តើ Giggs ចង់​​ឃើញ Pogba ​នៅ Unitedលេង​នៅ​រដូវ​កាល​ក្រោយ​ទេ? Giggs ឆ្លើយ​ថា មិន​ចង់​ទេ។

ប្រាប់​សារព័ត៌មាន Giggs បាន​និយាយ​ថា៖ លោក​ពិត​ជា​សុំទោស​ចំពោះ Ole ព្រោះ​​​លោក​​ត្រូវ​តែ​បន្ត​ឆ្លើយ​ចំពោះ​សំនួរ​របស់ Paul Pogba។ អាច​និយាយ​ថា United នឹង​លេង​បាន​ល្អ​វិញ​នៅ​ពេល​នេះ ប្រសិន​បើ​គ្មាន Pogba។ គេ​បាន​មក​និង​ធ្វើ​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ដំបូង ប៉ុន្តែ​ពេល​នេះ​លេង​មិន​កើត​ទេ។

បច្ចុប្បន្ន Pogba គ្រោង​នឹង​ធ្វើ​ការ​វះកាត់​កជើង អាច​នឹង​សម្រាក​មិន​បាន​ប្រកួត​ពី​៣​ទៅ​៤​សប្ដាហ៍៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់