• 2020-01-02 12:44:24
  • បាល់ទាត់

Zlatan ជិះ​យន្តហោះ​ឯកជន​មក​ពិនិត្យ​សុខភាព​នៅ AC Milan អម​ ដោយ​​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ

  • 2020-01-02 12:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic បាន​ធ្វើ​ដំណើរ​មក​កាន់​ទីក្រុង​មីឡាន ប្រទេស​អ៊ីតាលី​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ធ្វើ​ការ​ត្រួតពិនិត្យ​សុខភាព​នៅ​ក្លឹប AC Milan។

កីឡាករ​រូប​នេះ​បាន​ព្រមព្រៀង​ជាមួយ​ក្លឹប​អ៊ីតាលី​ក្នុង​កុងត្រា​រយៈពេល ៦ខែ បន្ទាប់​ពី​ទិញ​ក្លឹប​មួយ​នៅ​លីគ​កំពូល​ស៊ុយអែត។

ក្រោយ​ពី​ចុះចត​យន្តហោះ​នៅ​ដី​អ៊ីតាលី Zlatan និយាយ​ភ្លាម​ៗ​ថា គេ​សប្បាយ​ចិត្ត​ណាស់ ដែល​ត្រលប់​មក​ផ្ទះ​វិញ។

សូម​រម្លឹក​ផង​ដែរ​ថា Zlatan ធ្លាប់​ប្រកប​អាជីព​នៅ​ AC Milan អំឡុង​ឆ្នាំ២០១០-២០១២ ដោយ​រក​បាន​ ៥៦គ្រាប់ ក្នុង ៨៥ប្រកួត៕

ខាង​ក្រោម​នេះ​ ជា​វីដេអូ​ដែល​យន្តហោះ​ Zlatan ចុះចត៖

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់