• 2020-01-02 07:35:25
  • បាល់ទាត់

Mourinho ប្រាប់​មូលហេតុ​ស៊ី​ជម្រៅ​មួយ​ដែល​​ទៅ​មើល​ក្បួន​លេង​របស់ Southampton

  • 2020-01-02 07:35:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់​ក្លឹប Spurs លោក Jose Mourinho បាន​និយាយ​ថា លោក​បាន​ប្រើ​សម្ដី​ឈ្លើយ​ទៅ​កាន់​មនុស្ស​ឈ្លើយ​ម្នាក់​ ពេល​ដែល​ក្រុម​លោក​ចាញ់ Southampton ១-០។

Mourinho បាន​បង្ហាញ​កាយវិការ​ឈ្លោះ​ខឹង​ជាមួយ​មនុស្ស​ម្នាក់​​នៅ​កន្លែង​កៅអី​អង្គុយ​របស់ Southampton ភ្លាម​ៗ បន្ទាប់​ពី គ្រាប់​បាល់​របស់ Harry Kane មិន​អនុញ្ញាត​ឲ្យ​ដោយ​សារ​បាល់ Offside។ ភ្លាម​នោះ Kane​ ត្រូវ​បង្ខំ​ចិត្ត​ប្ដូរ​ចេញ ព្រោះ​តែ​មាន​បញ្ហា​របួស​សរសៃពួរ​។

​Mourinho ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ទៅ​លួច​មើល​ក្រដាស​ក្បួន​លេង​ Southampton។ កាយ​វិការ​បែប​នេះ​ត្រូវ​បាន​អាជ្ញាកណ្ដាលMike Dean ជូន​កាត​លឿង​មួយ។ ក្រោយ​បញ្ចប់​ការ​ប្រកួត​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​​យល់​ព្រម​ការ​ផ្ដល់​កាត​លឿង​នេះ ដោយ​សារ​តែ​ខឹង​នឹង​គ្រូ​អ្នក​ចាទី​របស់ ​Southampton ម្នាក់​ឈ្មោះ Andrew Sparkes ប្រើ​ក្បួន​លេង​ស៊ី​ម៉ោង។

“ខ្ញុំ​​ឈ្លើយ ប៉ុន្តែ​ខ្ញុំ​ឈ្លើយ​ជាមួយ​មនុស្ស​ឈ្លើយ​ម្នាក់។ ខ្ញុំ​ច្បាស់​ណាស់​សម​នឹង​បាន​កាត​លឿង។ ខ្ញុំ​បាន​ប្រើ​ពាក្យ​អាក្រក់​ដាក់​មនុស្ស​ម្នាក់​នោះ"។ Jose បាន​សារព័ត៌មាន​ បន្ទាប់​ពី​ក្រុម​​ដាច់​​៦​ពិន្ទុ​​ពី​ក្រោយ​ក្រុម​លេង​៤ Chelsea៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី