• 2020-01-02 02:34:23
  • បាល់ទាត់

មាន​ដំណឹង​ថ្មី​ពី Pogba គឺ​ត្រូវ​ធ្វើ​ការ​វះកាត់​ក​ជើង​សម្រាក​ច្រើន​សប្ដាហ៍

  • 2020-01-02 02:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ក្លឹប Manchester United កីឡាករ Paul Pogbaត្រូវ​ធ្វើ​ការ​វះ​កាត់​កជើង ហើយ​ត្រូវ​សម្រាក​ពី​៣​ទៅ​៤​សប្ដាហ៍​ដើម្បី​លេង​បាន​វិញ។ នេះ​តាម​ការ​បញ្ជាក់​របស់​លោក Ole Gunnar Solskjaer។

​Pogba មិន​បាន​ចូលរួម​ជាមួយ United អំឡុង​ពេល​លេង​ចាញ់ Arsenal ២-០ កាល​ពី​យម់​មិញ​ទេ។ កីឡាករ​សញ្ជាតិ​បារាំង​​បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​កាល​​ពី​ខែ​មុន​ ពី​បញ្ហា​របួស​ក​ជើង ធ្វើ​ឲ្យ​គេ​មិន​បាន​លេង​តាំង​ពី​ចុង​ខែ​កញ្ញា។ ប៉ុន្តែ​ពេល​នេះ​គេ​ត្រូវ​វះ​កាត់​ដើម្បី​ឲ្យ​របួស​ជា​១០០%។

លោក​ Ole Gunnar Solskjaer បាន​បញ្ជាក់​ថា Pogba​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ផ្ដល់​យោបល់​ឲ្យ​វះ​កាត់​ក​ជើង ហើយ​សម្រាក​ពី​៣​ទៅ​៤​សប្ដាហ៍។ ហើយ​វា​ក៏​ជា​បញ្ហា​ធំ​សម្រាប់​ក្រុម​ ព្រោះ Pogba មិន​បាន​លេង សម្រប​ពេល Scott McTominay​ ក៏​មាន​របួស​ត្រូវ​សម្រាក​២​ឬ៣​ខែ។

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី