• 2020-01-02 01:16:40
  • បាល់ទាត់

Mourinho បាន​កាត​លឿង​ដោយ​សារ​លួច​មើល​ក្បួន​លេង​របស់​ Southampton

  • 2020-01-02 01:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​បរាជ័យ​ ០-១ ទល់​នឹង​ Southampton ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២១​កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​នោះ​​ Jose Mourinho បាន​ទទួល​កាត​លឿង​១​​ពី​សំណាក់​អាជ្ញាកណ្ដាល​ Mike Dean បន្ទាប់​ពី​អ្នក​ចាត់​ការ​រូប​នេះ​ដើរ​ទៅ​អើត​មើល​ក្រដាស​ក្បួន​លេង​ខាង​ក្រោយ​ Southampton។​ ក្រោយ​ចប់​ការ​ប្រកួត​បុរស​សញ្ជាតិ​ព័រទុយហ្គាល់​ទទួល​ស្គាល់​ថា​លោក​ពិត​ជា​សក្ដិសម​ទទួល​ការ​ពិន័យ។​

គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ម្ចាស់​ផ្ទះ​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Danny Ings នៅ​នាទី​១៧​។ Tottenham ក្រៅ​ពី​បរាជ័យ​ ក៏​បាន​បាត់​បង់​ Harry Kane ម្នាក់​ដែរ​ដោយ​សារ​របួស​សរសៃ​ពួរ៕ ​

ប្រភព៖ Premier League អត្ថបទ៖ សៀនហួរ

មតិយោបល់