• 2019-12-30 07:24:23
  • បាល់ទាត់

Luiz លេង​កាច​លើក​​ជើង​ខ្ពស់​វិះ​ចូល​មុខ​អតីត​មិត្ត​រួម​ក្រុម Kante

  • 2019-12-30 07:24:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Luiz បាន​បង្ហាញ​ភាព​គ្មាន​មនោសញ្ចេតនា​ បន្ទាប់​ពី​លើក​ជើង​ខ្ពស់​​ស្ទើរ​តែ​ត្រូវ​មុខ​អតីត​មិត្តរួម​ក្រុម N'Golo Kante កាល​ពី​យប់​មិញ។

អ្នក​គាំទ្រ​របស់ Chelsea ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ពេល​ឃើញ​ខ្សែ​ការពារ​របស់ Arsenal ខាង​លើ​​លើក​ជើង​លេង​កាច​ដាក់ Kante ក្នុង​ជំនួប​​តោខៀវ​ឈ្នះ​កាំភ្លើង​ធំ ២-១។ យ៉ាងណា ​សកម្មភាព​បែប​នេះ​មិន​មាន​ការ​ពិន័យ​​លើ Luiz ឡើយ។ Luiz និង Kante ធ្លាប់​ជា​មិត្តរួម​ក្រុម​នឹង​គ្នា​អំឡុង​ពេល​នៅ Chelsea មុន​ពេល​ផ្លាស់​មក​ Arsenal នៅ​រដូវ​កាល​​នេះ​ក្នុង​តម្លៃ​៨​លាន​ផោន។

​តាម​ពិត​ទៅ Kante ក៏​បាន​ព្យាយាម​និយាយ​ទៅ​អាជ្ញាកណ្ដាល​​ឲ្យ​ផ្ដល់​កាត​ទៅ Luiz ដែរ តែ​មិន​​មាន​ការ​ប្រតិកម្ម​ឡើយ។ David Luiz វ័យ​៣២​ឆ្នាំ​បង្ហាញ​ខ្លួន​ឲ្យ Arsenal បាន​១២​ប្រកួត​ក្នុង​លីគ​រដូវ​កាល​នេះ និង​រក​បាន​២​គ្រាប់៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់