• 2019-12-27 12:18:52
  • បាល់ទាត់

Pep និយាយ​ថា​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​អ្នក​ជំនួស​ខ្សែ​ប្រយុទ្ធ​រូប​នេះ

  • 2019-12-27 12:18:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប​ Machester City លោក Pep Guardiola បាន​និយាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា​ វា​មិន​មាន​ភាព​ងាយ​ស្រួល​ទេ​ក្នុង​ការ​ជំនួស​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​ Sergio Aguero ។

លោក Pep បាន​លើក​ឡើង​ថា៖ " ក្លឹប​របស់​យើង​មាន​ខ្សែ​ប្រយុទ្ធ​មួយ​ដ៏​អស្ចារ្យ​ហើយ​គឺ Gabriel Jesus ហើយ​នឹង​មាន​មួយ​ទៀត​នៅ​ពេល​ Sergio ចាក​ចេញ​ប៉ុន្តែ​ឥឡូវ​នេះ​គេ​មិន​មាន​អ្នក​ណា​អាច​ជំនួស​គេ​បាន​ " ។

លោក​ Pep បាន​បន្ត​ថា​ ៖ " ខ្ញុំ​ច្បាស់​ណាស់​ថា​ ខាង​ក្លឹប​ត្រៀម​រួច​រាល់​ក្នុង​ការ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ ដើម្បី​ជំនួស​គេ​ប៉ុន្តែ​ពិត​ប្រាកដ​ណាស់​ថា​វា​មិន​ងាយ​ស្រួល​ទេ "។

គូរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែប្រយុទ្ធ​អាហ្សង់ទីន​ Sergio Aguero បាន​លេង​ឲ្យ​ Machester Cityតាំង​ពី ២០១១មក​ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ ២៤៤​ គ្រាប់​ ក្នុង​ការ​ប្រកួត​ ៣៥៥​លើក​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់