- 2019-12-26 12:57:35
- បាល់ទាត់
ជើងឯក World Cup២០១៨ ទម្លាយថា អាជីពនៅ Chelsea ហាក់មានភាពលំបាក ពេល Lampard ចូលមក
- 2019-12-26 12:57:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯក World Cup២០១៨ ទម្លាយថា អាជីពនៅ Chelsea ហាក់មានភាពលំបាក ពេល Lampard ចូលមក
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបារាំងកីឡាករ Olivier Giroud បាននិយាយប្រាប់សារព័ត៌មាន Le Dauphine Libre កាលពីពេលថ្មីៗនេះថា អាជីពរបស់ខ្លួននៅ Chelsea ហាក់បីដូចជាស្រពិចស្រពិល ដោយសារតែបានម៉ោងលេងតិច។
កីឡាកររូបនេះបានលើកឡើងថា៖ " វានឹងមានលក្ខណៈលំបាកបើបន្តនៅ Chelsea។ ខ្ញុំនឹងនិយាយជាមួយគ្រូបង្វឹក ប៉ុន្តែមើលទៅឱកាសលេងនៅទីនេះអាចនឹងផ្លាស់ប្ដូរ ដោយសារតែខ្ញុំមិនមានពេលគ្រប់គ្រាន់ក្នុងការបង្ហាញសមត្ថភាពរបស់ខ្ញុំ " ។
ខ្សែប្រយុទ្ធបានបន្តថា៖ " នៅកាលៈទេសៈនេះ ខ្ញុំនៅជាកីឡាករ Chelsea។ ខ្ញុំនៅមានប្រកួតលេង នៅមុនទីផ្សារកីឡាករបើក " ។
Giroud នៅរដូវកាល ២០១៩/២០នេះ លេងបានតែ ៧ប្រកួតប៉ុណ្ណោះ ហើយរកគ្រាប់បាល់បានតែមួយគ្រាប់គត់៕