• 2019-12-23 04:21:23
  • កីឡា​ផ្សេង​ៗ

រកឃើញ​ម្ចាស់​ប្រាក់រង្វាន់ ២០ម៉ឺន​ដុល្លារ ពីការប្រកួត Dota 2 World Pro របស់ ONE Esports

  • 2019-12-23 04:21:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Esports ដែល​ជា​ផ្នែក​មួយ​នៃ ONE Championship បាន​រៀបចំ​ការប្រកួត Esports លំដាប់អន្តរជាតិ លើ​វិញ្ញាសា Dota 2 គឺ​ព្រឹត្តិការណ៍ ONE Esports Dota 2 Singapore World Pro Invitational ដែលប្រមូល​ផ្ដុំ​ទៅដោយ​ក្រុម Dota 2 លំដាប់​ពិភពលោក​ជាច្រើន កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ នៅ​កីឡដ្ឋាន​ជាតិ​សិង្ហបុរី។

ក្រុម Vici Gaming ក្លាយជាជើងឯក ONE Esports Dota 2 Singapore World Pro Invitational (រូបភាព៖ ONE Esports)

នៅ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្រុម Vici Gaming (ចិន) បានយកឈ្នះ​ក្រុមខ្លាំង​មកពីអាមេរិក Evil Geniuses ៣-០ ក្លាយជា​ជើងឯក ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ២០ម៉ឺន​ដុល្លារ។ រីឯ​ក្រុម​លេខ២ Evil Geniuses ទទួល​បាន​ប្រាក់​រង្វាន់ ១០ម៉ឺន​ដុល្លារ។

ចំណែក​ចំណាត់ថ្នាក់​លេខ៣ បានទៅក្រុម Gambit Esports (ប្រាក់​រង្វាន់ ៦ម៉ឺន​ដុល្លារ), ចំណាត់ថ្នាក់​លេខ ៤ បានទៅក្រុម Alliance (៥ម៉ឺន​ដុល្លារ), លេខ ៥ និងលេខ ៦ បានទៅក្រុម Team Secret និង Virtus.pro (បាន ២,៥ម៉ឺន​ដុល្លារ​ដូចគ្នា), លេខ៧ និងលេខ៨ បានទៅ Natus Vincere និង TNC Predator (បាន ១ម៉ឺន​ដុល្លារដូចគ្នា) និងលេខ៩ ដល់លេខ១២ បានទៅក្រុម Team Aster, J.Storm, PSG.LGD និង Team Liquid (បាន១ក្រុម ៥ពាន់ដុល្លារដូចគ្នា)។

ក្រុម Evil Geniuses

សូមបញ្ជាក់ថា ONE Esports នឹង​រៀបចំ​ការប្រកួត Dota 2 ជាលើកទី២ នា​ខែមេសា ឆ្នាំ២០២០ នៅទឹកដី​ឥណ្ឌូណេស៊ី គឺព្រឹត្តិការណ៍ ONE Esports Dota 2 Jakarta Invitational។ នេះ​បើយោង​តាមការឲ្យដឹង​ពីលោក Carlos Alimurung ដែលជា​នាយកប្រតិបត្តិរបស់ ONE Esports៕

Vici Gaming
Vici Gaming
Evil Geniuses

រូបភាព៖ ONE Esports

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់