• 2019-12-23 03:45:58
  • បាល់ទាត់

Son ក្លាយជា​កីឡាករ​ដែល​បាន​កាត​ក្រហមច្រើនជាងគេ នៅ EPL រដូវកាលនេះ

  • 2019-12-23 03:45:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​កូរ៉េខាងត្បូង Heung-Min Son បានក្លាយជា​កីឡាករ​ដែល​ទទួល​បាន​កាត​ក្រហម​ច្រើនជាងគេ គិត​ត្រឹម​ប្រកួត​ទី១៨ នៃ English Premier League រដូវកាល ២០១៩-២០២០ នេះ បន្ទាប់​ពីទទួល​កាត​ក្រហមទី២ ក្នុងជំនួប​ដែល​ Spurs ចាញ់ Chelsea ២-០ កាលពីយប់មិញ។

Son យកជើងធាក់ Rudiger (រូបភាព Sky Sports)

Son ត្រូវ​បាន​អាជ្ញាកណ្ដាល​ផ្ដល់​កាត​ក្រហម បន្ទាប់​ពី​ត្រួត​ពិនិត្យ​វីដេអូ VAR រកឃើញថា កីឡាករ​វ័យ ២៧ឆ្នាំរូបនេះ ធាក់កីឡាករ Antonio Rudiger របស់តោខៀវ។ កីឡាករ​ទាំង ២ បានប៉ះ​ទង្គិច​គ្នា​ក្នុងតង់ទី២ ពោល​គឺ​ពេល​ដែល Chelsea នាំមុខ ២-០ រួចទៅហើយ។

គួររំលឹកផងដែរថា កាតក្រហម​ទី១ របស់ Son គឺទទួលបាន ពេល​ស្លាយ​ បណ្ដាល​ឲ្យ​កីឡាករ​ Andre Gomes របស់ Everton បាក់ជើង កាលពីដើមខែវិច្ឆិកា។

អាជ្ញាកណ្ដាល Anthony Taylor លើកកាតក្រហមឲ្យ Son ក្រោយ​ពិនិត្យ​មើល​ VAR (រូបភាព៖ The Sun)

សូមបញ្ជាក់ថា កាតក្រហមនេះ ក៏ធ្វើ​ឲ្យ Spurs ក្លាយជា​ក្រុម​ដែល​ទទួល​កាត​ក្រហម​ច្រើនជាងគេ រដូវកាលនេះផងដែរ (៣) គឺ Son ២ និង Serge Aurier ១៕

ប្រែសម្រួល៖ ឈិន មិថុនា

មតិយោបល់